ខេត្តបន្ទាយមានជ័យ ៖ វីរៈកងទ័ពជួរមុខប្រចាំទិសតំបន់ជោគជ័យ និងព្រៃចាន់ ទទួលគ្រឿងបរិភោគពីព្រះគ្រូចៅអធិការវត្តចម្កាខ្នុរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុងសិរីសោភ័ណ។
ព្រៈសមណៈញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តចម្កាខ្នុរ មានសង្ឃដិការថា អំណោយដ៍ថ្លៃថ្លាដែលប្រគល់ជូនវីរៈកងទ័ពជួរតំបន់ ជោគជ័យ ព្រៃចាន់និងបឹងត្រកួន ដែលមកទទួលដល់វត្តពេលនេះជាអំណោយរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានចូលរួមគ្នាតាមរយះព្រះអង្ឃដើម្បីជួយដល់កងកម្លាំងជួរមុខកំពុងការពារអធិបតេយ្យភាព។
ព្រៈតេជគុណមានសង្ឃដិការបន្តថា ការរួមគ្នានេះគត់សំគាល់ថាជាសមភូមិក្រោយជួយដល់សមភូមិមុខផ្តល់គ្រឿងបរិភោគនិងសម្ភារៈពិតជាសំខាន់ណាស់សម្រាប់វីរៈកងទ័ពដែលកំពុងលៈបង់សាច់ស្រស់ឈាមស្រស់ការពារប្រជាពលរដ្ឋនិងសង្គមជាតិនិងបូរណភាពទឹកដីដែលភាគីទាហានថៃបានឈ្លានពានមកលើកម្ពុជាដែលបានបើកការបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់ត្រូវបានភៀសខ្លួនចាក់ចេញពីលំនៅដ្ឋានរស់នៅតំបន់ភាសឹក។
ព្រះសមណៈញាណ ណាប់ ម៉ឺន មានសង្ឃដិការថា គ្រឿងបរិភោគនិងឧបភោគដែលប្រគល់ជូនកម្លាំងជួរមុខពេលនេះមាន ម៉ូតូ១គ្រឿង អង្ករ៣០០គីឡូក្រាម មី១០កេស កាហ្វេ២០កញ្ចប់ធំ ប្រហុកសាច់១២គីឡូក្រាម ផ្អកសាច់១២គីឡូក្រាម ត្រីងៀត១០គីឡូក្រាម ត្រីខ២កេសធំ ឆៃប៉ូវ៤កែវ ផ្ទាំងសូឡាធំ១ផ្ទាំង អាគុយស្ងួត១គ្រាប់និងថវិការ៨០ម៉ឺនរៀល ៕









ចែករំលែកព័តមាននេះ