ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ! ព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន កំពុងឡើងកម្ដៅ

2 នាទី មុន

ទីក្រុងកាប៊ុល៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងកាលពីរសៀលថ្ងៃអង្គាររវាងកងទ័ពអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅតាមបណ្ដោយព្រំដែននៃខេត្តណានហ្គាហារ ដោយភាគីទាំងពីរបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់ស្រោចដាក់គ្នាទៅវិញទៅមកយ៉ាងសាហាវ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់ចេញមុខបកស្រាយជាផ្លូវការនៅឡើយ។ នេះបើយោងតាមសារព័ត៌មាន Xinhua…

ទីក្រុងកាប៊ុល៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងកាលពីរសៀលថ្ងៃអង្គាររវាងកងទ័ពអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅតាមបណ្ដោយព្រំដែននៃខេត្តណានហ្គាហារ ដោយភាគីទាំងពីរបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់ស្រោចដាក់គ្នាទៅវិញទៅមកយ៉ាងសាហាវ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់ចេញមុខបកស្រាយជាផ្លូវការនៅឡើយ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

​ការផ្ទុះអាវុធនេះគឺជាសកម្មភាពសងសឹករបស់ភាគីអាហ្វហ្គានីស្ថាន បន្ទាប់ពីកងទ័ពអាកាសប៉ាគីស្ថានបានបើកការវាយប្រហារចូលទឹកដីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយអះអាងថាកម្ចាត់ក្រុមភេរវករបានជាង ៨០ នាក់ ប៉ុន្តែខាងអាហ្វហ្គានីស្ថានបានបដិសេធ និងចោទថាការវាយប្រហារនោះបានសម្លាប់ជនស៊ីវិលស្លូតត្រង់អស់ ១៨ នាក់ ដែលជាហេតុធ្វើឱ្យស្ថានការណ៍តាមព្រំដែននៃប្រទេសជិតខាងទាំងពីរធ្លាក់ចូលក្នុងភាពអាសន្ន និងប្រឈមមុខនឹងសង្គ្រាមទ្រង់ទ្រាយធំ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ