ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ទីតាំង​ស្តុក​ទុក និង​ចែកចាយ​បារី​អេ​ឡិ.ច​​ត្រូ​និ​ច ដកហូត​បាន​រាប់​ម៉ឺន​ដើម ​និង​ឃាត់ខ្លួន​៥​នាក់

39 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ស្តុក​ទុក និង​ចែកចាយ ដោយ​ខុសច្បាប់​នូវ​បារី​អេ​ឡិច​ត្រូ​និ​ច ដោយ​ដកហូត​បាន​ប្រមាណ​៣០​ម៉ឺន​ដើម ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៥​នាក់​ផង​ដែរ ។ ការ​ចុះ​បង្ក្រាប​បោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ស្តុក​ទុក និង​ចែកចាយ ដោយ​ខុសច្បាប់​នូវ​បារី​អេ​ឡិច​ត្រូ​និ​ច ដោយ​ដកហូត​បាន​ប្រមាណ​៣០​ម៉ឺន​ដើម ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៥​នាក់​ផង​ដែរ ។

ការ​ចុះ​បង្ក្រាប​បោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ផ្ទះ​លេខ​C5 ផ្លូវ​បេតុង ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដោយឡែក​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​រួម​មាន​១,​ឈ្មោះ វង្ស ឆាយ​ណា ភេទ​ប្រុស​, ២,​ឈ្មោះ គង់ ឫ​ទ្ធី ភេទ​ប្រុស​, ៣,​ឈ្មោះ វ៉ែន ប្រុស ភេទ​ប្រុស​, ៤,​ឈ្មោះ ទួន តារា ភេទ​ប្រុស និង​៥,​ឈ្មោះ ម៉ៅ សុវណ្ណ​ហៃ ភេទ​ប្រុស ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន និង​លោក​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿន​ញៀន និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ