ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់ព្រមានខ្លាំងៗ៖ ជម្លោះនឹងផ្ទុះរាលដាលហួសពីព្រំដែន បើអាមេរិកហ៊ានបើកការវាយ​ប្រហារ​យោធា

2 នាទី មុន

អ៊ី​រ៉​ង់​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​បដិសេធ​បណ្ដា​អត្ថបទ​សារព័ត៌មាន​ដែល​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ឧត្ដម​សេនី​យ DAN CAINE…

អ៊ី​រ៉​ង់​-​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​បដិសេធ​បណ្ដា​អត្ថបទ​សារព័ត៌មាន​ដែល​ថា នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ឧត្ដម​សេនី​យ DAN CAINE បាន​ព្រមាន​ប្រឆាំង​អន្តរាគមន៍​យោធា​ទ្រង់ទ្រាយ​ធំ​នៅអ៊ី​រ៉​ង់ ។

តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​សរសេរ​ថា ឧត្ដមសេនីយ​DAN CAINE ក៏​ដូច​ជា​យើង​ទាំងអស់​គ្នា​ដែរ មិន​ចង់​ឲ្យ​មាន​សង្គ្រាម​មួយ​ទេ ប៉ុន្តែ​ប្រសិនបើ​មានការ​សម្រេចចិត្ត​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​អ៊ី​រ៉​ង់ នោះ​នឹង​ជា​អ្វី​ដែល​ងាយ​ឈ្នះ​បំផុត ។ គឹ​រូប​ខ្ញុំ​ជា​អ្នក​សម្រេច​។ ខ្ញុំ​ចង់បាន​កិច្ចព្រមព្រៀង​មួយ តែបើ​រក​កិច្ចព្រមព្រៀង​នេះ​មិនឃើញ​ទេ នោះ​នឹង​ជា​ថ្ងៃ​ដែល​ខ្មៅ​បំផុត​សម្រាប់​ប្រទេស​នេះ ។

តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា អ្នក​ទទួលខុសត្រូវ​យោធា​ជាន់ខ្ពស់​បំផុត​នោះ បាន​ព្រមាន​អាជ្ញាធរ​ពី​គ្រោះថ្នាក់​នានា​ដែល​កើត​មាន​ប្រសិនបើ​វាយប្រហារ​អ៊ី​រ៉​ង់ ។ តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ឧត្ដមសេនីយ​DAN CAIN សម្ដែង​ការ​បារម្ភ​ប្រាប់​ដល់​សេត​វិមាន​និង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ពី​គ្រោះថ្នាក់​នានា ដែល​អាច​កើត​មាន ប្រសិនបើ​វាយប្រហារ​អ៊ី​រ៉​ង់ ដូច​ជា​ការ​ខ្វះ​គ្រាប់ និង​ខ្វះ​ការ​គាំទ្រ​របស់​បណ្ដា​សម្ព័ន្ធមិត្ត​។

បែប​នេះ នាំ​ឲ្យ​បុគ្គលិក​យោធា​អា​មេ​រិ​ក ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​។ ចំណែក​កាសែត​WALL STREET JOURNAL អះអាង​ថា ឧត្ដមសេនីយ៍ DAN CAIN និង​អ្នក​ទទួលខុសត្រូវ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ដទៃ​ៗ​ទៀត​លើក​ឡើង​ពី​លទ្ធភាព​ដែល​ទាហានអា​មេ​រិ​ក និង​ទាហាន​សម្ព័ន្ធមិត្ត​ស្លាប់​ច្រើន និង​ការ​ចុះ​ខ្សោយ​នៃ​សមត្ថភាព​ការពារ​អាកាស​របស់​អា​មេ​រិ​ក ។

ចំណែក​អ៊ី​រ៉​ង់​វិញ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​រាលដាល​ជម្លោះ​ហួស​ពី​ពំ​ដែន​អ៊ី​រ៉​ង់ ក្នុង​ករណី​មានការ​វាយប្រហារ​របស់​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ