ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​ម្នាក់ ជួបគ្រោះអកុសលនៅផ្លូវព្រៃស

1 នាទី មុន

រាជធានី​ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បាន​បើក​បុក​និស្សិត​ស្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ពីក្រោយ​បណ្ដាល​ឲ្យ​រួច​កិន ពាក់កណ្ដាល​ខ្លួន បណ្ដាល​ឲ្យ​នាង​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​ន្លែ​ង ហើយ​រថយន្ត​នោះ​បើក​ហួស​ទៅ​មុខ​បាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ទើប​ឈប់​ស្ងៀម ។ បន្ទាប់​មក​បុរស​អ្នកបើកបរ​រថយន្ត​នេះ​បាន​ចុះ​មើល​និស្សិត​ស្រី​រង​គ្រោះ​ពី​ចម្ងាយ ហើយ​បន្តិច​ក្រោយមក​ដោយ​អត់​មាន​អ្នក​ឃាត់ បុរស​នោះ​ក៏​បាន​ឡើង​បើករថយន្ត​បន្តដំណើរ​ទៅ​បាត់​ស្រមោល នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ…

រាជធានី​ភ្នំពេញ​៖ រថយន្ត​កុងតឺន័រ​១​គ្រឿង​បាន​បើក​បុក​និស្សិត​ស្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ពីក្រោយ​បណ្ដាល​ឲ្យ​រួច​កិន ពាក់កណ្ដាល​ខ្លួន បណ្ដាល​ឲ្យ​នាង​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​ន្លែ​ង ហើយ​រថយន្ត​នោះ​បើក​ហួស​ទៅ​មុខ​បាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ទើប​ឈប់​ស្ងៀម ។ បន្ទាប់​មក​បុរស​អ្នកបើកបរ​រថយន្ត​នេះ​បាន​ចុះ​មើល​និស្សិត​ស្រី​រង​គ្រោះ​ពី​ចម្ងាយ ហើយ​បន្តិច​ក្រោយមក​ដោយ​អត់​មាន​អ្នក​ឃាត់ បុរស​នោះ​ក៏​បាន​ឡើង​បើករថយន្ត​បន្តដំណើរ​ទៅ​បាត់​ស្រមោល នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស​ខាង​កេ​ី​ត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា​យុវនារី​រង​គ្រោះ​ខាងលើ​ឈ្មោះ សុខ ណា អាយុ​១៨​ឆ្នាំ ជា​និស្សិត ឆ្នាំ​ទី​១ មានស្រុក​កំណើត​នៅ​ឯ​ខេត្ត​ប៉ៃលិន​ហើយ​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​យុវតី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ស ពាក់​ស្លាក​លេខ​ប៉ៃលិន​1B-2408 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រៃ​ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​លឿន​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុក​ពីក្រោយ​បណ្ដា​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​យុវនារី​រង​គ្រោះ​ចូល​ក្រោម​កង់​រថយន្ត​បង្ក​ខាងលើ​កិន​ចំពាក់​កណ្ដាល​ខ្លួន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពី​បុក​និង​កិន​ជន​រង​គ្រោះ​ស្លាប់​ហើយ រថយន្ត​បង្ក​ខាងលើ​បាន​បើក​ហួស​ទៅ​មុខ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ទើប​ឈប់ បន្ទាប់​មក​បុរស​ដែល​ជា​អ្នកបើកបរ​បាន​ចុះ​មើល​ជន​រង​គ្រោះ​ដែល​ស្លាប់​ពី​ចម្ងាយ ។ អ្នក​នៅ​កន្លែង​កើតហេតុ​រវល់​តែ​ស្រឡាំងកាំង ទើប​មិន​បាន​ឃាត់​ទាំង​រថយន្ត​និង​អ្នកបើកបរ​នោះ​ទុក​ដើម្បី​ដោះស្រាយ​គ្នា ទើប​បន្តិច​ក្រោយមក​បុរស​នោះ ក៏​បាន​ឡើង​បើករថយន្ត​គេចខ្លួន​ទៅ​បាត់​ស្រមោល ហើយ​ពេល​រថយន្ត​បើក​ចេញ​ទៅ ក៏​គ្មាន​នរណា​ជួយ​ដេញ​តាម​ឃាត់​ដែរ ។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស និង​នគរបាល​ខណ្ឌដង្កោ​បាន​សហការ​គ្នា​ចុះ​ធ្វើការ​វាស់វែង​រួច​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​ព្រមទាំង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​នាំ​យក​ទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី ។ បន្ទាប់​មក​នគរបាល​ខាងលើ​ក៏​បាន​ធ្វើការ​ឆែក​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ ដេ​ី​ម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ឃាត់​នាំ​យក​មក​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ