ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសខ្លាំងកម្ពុជាប្រាប់សិល្បករ និងសិល្បការិនីអោយប្រយ័ត្នពេលសម្តែងទាក់ទងសាសនា

17 វិនាទី មុន

បុរស​ខ្លាំង​នៃ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ឲ្យ​សិល្បករ និង​សិល្ប​ការិនី កម្ពុជា​យកចិត្តទុកដាក់​លើ​កាយវិការ និង​ពាក្យ​សម្តី ដែល​វា​អាច​ប៉ះពាល់​អារម្មណ៍ និង​វប្បធម៌​ក៏​ដូច​ជាប្រពៃណី​របស់​សហគមន៍​នានា…

បុរស​ខ្លាំង​នៃ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ឲ្យ​សិល្បករ និង​សិល្ប​ការិនី កម្ពុជា​យកចិត្តទុកដាក់​លើ​កាយវិការ និង​ពាក្យ​សម្តី ដែល​វា​អាច​ប៉ះពាល់​អារម្មណ៍ និង​វប្បធម៌​ក៏​ដូច​ជាប្រពៃណី​របស់​សហគមន៍​នានា ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា ក្បែរ​ភ្លឺ​យប់មិញ​សម្តេច បាន​បង្ហោះ​សារ​ទាក់ទង​ដល់​ពិធីបុកល័ក្ត​ដែល​មាន​តួ​សម្តែង​ជា​ខ្មែរឥស្លាម ។ ឆ្លងកាត់​នូវ​យោបល់​របស់​បងប្អូន​ដែល​ជា​ខ្មែរឥស្លាម​បង្ហាញ​ឱ្យ​ឃើញ​ថា បងប្អូន​មិន​បាន​ជំទាស់​នឹង​ការ​សម្ដែង​ដែល​មាន​តួ​សម្ដែង​ជា​បងប្អូន​ខ្មែរឥស្លាម​នោះ​ទេ ។

សម្តេច​តេ​ជោ បាន​ចែករំលែក​បន្ត​ថា អ្វី​ដែល​បងប្អូន​មិន​សប្បាយចិត្ត គឺ​ពាក្យពេចន៍ និង​ឥរិយាបថ​សម្ដែង​ខ្លះ​ខ្វះ​ការ​គោរព​ចំពោះ​ព្រះ​របស់​ឥ​ស្លា​ម ទើប​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម ។
សម្តេច​តេ​ជោ បាន​បញ្ជាក់​«​រឿង​នេះ សូម​បងប្អូន​គ្រប់​ក្រុម​សម្ដែង​ត្រូវ​តែ​ត្រួតពិនិត្យ និង​រៀបចំ​ឡើង​វិញ​ទាំង​កាយវិការ​ទាំង​ពាក្យ​សម្តី​និយាយ​» ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា បងប្អូន​ឥ​ស្លា​ម​ទូ​ទាំង​ពិភពលោក គោរព​ខ្លាំង​ណាស់​នូវ​ព្រះ​អាល់​ឡោះ ដូចនេះ​មិន​អាច​សម្ដែង​ប៉ះពាល់​បាន​ទេ ។ ដូចនេះ​បញ្ហា​នេះ បាន​ចាប់ផ្តើម​ចេញពី​ការ​មិន​យល់​ពី​តួអង្គ​សម្ដែង ឬ​ក្រុម​សម្ដែង ដែល​ទាមទារ​នូវ​ការ​កែតម្រូវ​ជា​បន្ទាន់​ទាំង​ពាក្យ​សម្តី ទាំង​កាយវិការ សម្រាប់​ការ​សម្ដែង​ជៀសវាង​ឱ្យ​ខាង​តែ​បាន​នូវ​ពាក្យពេចន៍ ឬ​កាយវិការ​ខ្វះ​ការ​គោរព​ចំពោះ​បងប្អូន​ឥ​ស្លា​ម ។

សម្តេច​តេ​ជោ ក៏​បាន​បន្ថែម​ថា សូម​ឱ្យ​ស្មារតី​សាមគ្គីភាព​រវាង​ជាតិ​សាសន៍ និង​សាសនា​នៅ​កម្ពុជា​បន្ត​រីក​ចម្រើន​តទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ