ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ណែនាំឱ្យក្រុមសម្តែង «ពិធីបុកល័ក្ត» កែសម្រួលកាយវិការ និងពាក្យសម្តីដែលប៉ះពាល់ដល់សាសនាឥស្លាម

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​ក្រុម​សំដែង​ពិធីបុកល័ក្ត ត្រូវ​តែ​ត្រួតពិនិត្យ និង​រៀបចំ​ឡើង​វិញ ទាំង​កាយវិការ​ទាំង​ពាក្យ​សំដី​និយាយ​ពាក់ព័ន្ធ​ព្រះ​របស់​ឥ​ស្លា​ម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​ក្រុម​សំដែង​ពិធីបុកល័ក្ត ត្រូវ​តែ​ត្រួតពិនិត្យ និង​រៀបចំ​ឡើង​វិញ ទាំង​កាយវិការ​ទាំង​ពាក្យ​សំដី​និយាយ​ពាក់ព័ន្ធ​ព្រះ​របស់​ឥ​ស្លា​ម ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ ក្បែ​ភ្លឺ​យប់មិញ ខ្ញុំ​បាន​បង្ហោះ​សារ​ទាក់ទង​ដល់​ពិធី​បុក​ល​ក្ត័ ដែល​មាន​តួ​សម្តែង​ជា​ខ្មែរឥស្លាម ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ឆ្លងកាត់​នូវ​យោបល់​របស់​បងប្អូន ដែល​ជា​ខ្មែរឥស្លាម បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​មិន​បាន​ជំទាស់ និង​ការ​សំដែង​ដែល​មាន​តួរ​សំដែង​ជា​បងប្អូន​ខ្មែរឥស្លាម​នោះ​ទេ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​៖« អ្វី​ដែល​បងប្អូន​មិន​សប្បាយចិត្ត គឺ​ពាក្យ​ពេ​ជ និង​ឥរិយា​បទ​សំដែង​ខ្លះ ខ្វះ​ការ​គោរព​ចំពោះ​ព្រះ​របស់​ឥ​ស្លា​ម​ទើប​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​» ។ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​ក៏​លើក​ឡើង​ថា​៖«​រឿង​នេះ សូម​បងប្អូន​គ្រប់​ក្រុម​សំដែង ត្រូវ​តែ​ត្រួតពិនិត្យ និង​រៀបចំ​ឡើង​វិញ​ទាំង​កាយវិការ​ទាំង​ពាក្យ​សំដី​និយាយ​» ។

សម្តេច​បន្ថែម​ថា បងប្អូន​ឥ​ស្លា​ម​ទូ​ទាំង​ពិភពលោក គោរព​ខ្លាំង​ណាស់ នូវ​ព្រះ​អាល់​ឡោះ​ដូចនេះ មិន​អាច​សំដែង​ប៉ះពាល់​បាន​ទេ ។ ដូចនេះ បញ្ហា​នេះ​បាន​ចាប់ផ្តើម​ចេញពី​ការ​មិន​យល់​ពី​តួរ​អង្គ​សំដែង ឬ​ក្រុម​សំដែង​ដែល​ទាមទារ​នូវ​ការ​កែតម្រូវ​ជា​បន្ទាន់ ទាំង​ពាក្យ​សំដី​ទាំង​កាយវិការ​សម្រាប់​ការ​សំដែង ជៀសវាង​ឲ្យ​ខាង​តែ​បាន​នូវ​ពាក្យ​ពេជ្រ ឬ​កាយវិការ​ខ្វះ​ការ​គោរព​ចំពោះ​បងប្អូន​ឥ​ស្លា​ម ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​សូម​ឲ្យ​ស្មារតី​សាមគ្គីភាព​រវាង​ជាតិ​សាសន៍ និង​សាសនា នៅ​កម្ពុជា បន្ត​រីក​ចម្រើន​តទៅ​មុខ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ