ខេត្តបន្ទាយមានជ័យ ៖ ភ្នំបាក់កី រងការកាយបំផ្លាញយកថ្មលក់រាប់ខែមកហើយដែលឈ្មួញដឹកចេញទៅយ៉ាងគគ្រឹកគ្រេង ដឹកកាត់ភូមិហុយធូលីសំពោង ធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ នៅភូមិស្វាយសតូច ឃុំផ្គាំ ស្រុកស្វាយចេក ។ ប្រជាពលរដ្ឋបានប្រាប់ថា ភ្នំបាក់កី ជាភ្នំដែលមានសម្បត្តិធម្មជាតិច្រើនណាស់ ព្រោះពេលកន្លងមកប្រជាពលរដ្ឋធ្លាប់ជីកអង្កាំដែលនៅក្នុងផ្នូរសពបុរាណ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបានហាមឃាត់មិនអោយជីកដែលធ្វើអោយប៉ះពាល់ និងបាត់បង់វត្ថុបុរាណ តែការហាមឃាត់ប្រជាពលរដ្ឋបែជាមានឈ្មួញយកអ៊ែស្ការមកកាយយកថ្មភ្នំដឹកចេញទៅលក់យ៉ាងគគ្រឹកគគ្រេងបើកតាមផ្លូវកាត់ភូមិមិនយកទឹកស្រោចការពារឡើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា រយៈពេលកន្លង ភ្នំបាក់កី នេះត្រូវបានហាមឃាត់គ្រឿងចក្រម្តងដោយអាជ្ញាធរចុះហាមឃាត់ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពកាយភ្នំធ្វើអាជីវកម្មធ្វើអោយប៉ះពាល់ធម្មជាតិ និងបរិស្ថាននៅពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីអាណត្តិសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជាទប់ស្កាត់ការជីកកាយភ្នំធម្មជាតិដែលមានកម្លាំងចម្រុះមានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាតិបានចុះបង្ក្រាបទប់ស្កាត់ម្តងមកហើយ ។
ពាក់ព័ន្ធឈ្មួញកាយថ្មភ្នំបាក់កី ធ្វើប៉ះពាល់ភ្នំធម្មជាតិ និងវត្ថុបុរាណអាជ្ញាធរស្រុកស្វាយចេកធ្លាប់បានប្រាប់ថា ក្រុមហ៊ុនដែលកាយថ្មភ្នំបាក់កី ឈ្មោះ សាំង គង់ (ជាមន្ត្រីសាលាខេត្តបន្ទាយមានជ័យ)ដែលមានច្បាប់ធ្វើអាជីវកម្មកាយដីភ្នំយកទៅកសាងផ្លូវ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ។






ចែករំលែកព័តមាននេះ