ទីក្រុងវ៉ាស៊ីនតោន៖ លោកនាយឧត្តមសេនីយ៍ ដាន ខេន ប្រធាននាយសេនាធិការកងទ័ពរួមសហរដ្ឋអាម៉េរិក បានចេញមុខផ្ដល់យោបល់ដោយប្រុងប្រយ័ត្នទៅកាន់សេតវិមានថា យុទ្ធនាការយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់នាពេលនេះ អាចនឹងធ្វើឱ្យកងទ័ពអាម៉េរិកស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង ដោយសារស្ដុកគ្រាប់រំសេវបានធ្លាក់ចុះទាបខ្លាំងពេក ក្រោយការបញ្ជូនទៅជួយអ៊ុយក្រែន និងអ៊ីស្រាអែល។
ខណៈដែលលោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធយោធាឡោមព័ទ្ធអ៊ីរ៉ង់ និងទុកពេលឱ្យទីក្រុងតេហេរ៉ង់ចរចាត្រឹមតែពីរសប្តាហ៍ ភាពផ្ទុយគ្នានៃយោបល់រវាងស្ថាប័នយោធា និងថ្នាក់ដឹកនាំស៊ីវិលបានលេចឡើងយ៉ាងច្បាស់ ជុំវិញសមត្ថភាពពិតប្រាកដរបស់អាមេរិកក្នុងការបើកសមរភូមិថ្មី។
ការព្រមាននេះបានធ្វើឱ្យកិច្ចចរចានៅទីក្រុងហ្សឺណែវនាថ្ងៃព្រហស្បតិ៍ខាងមុខ ក្លាយជា ឱកាសការទូតចុងក្រោយ ដ៏មានសារៈសំខាន់បំផុត ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ ដែលមេទ័ពអាម៉េរិកបារម្ភថាអាចនឹងអូសបន្លាយពេលយូរ និងបង្កឱ្យមានការបាត់បង់ជីវិតកងទ័ពច្រើនលើសលប់៕
ចែករំលែកព័តមាននេះ