ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ បើមិនចង់ឱ្យខួរក្បាលចុះខ្សោយ

1 នាទី មុន

ចំណេះដឹង៖ មនុស្សជាច្រើនជឿថា ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ (Multitasking) គឺជាជំនាញឆ្លាតវៃដែលជួយសន្សំសំចៃពេលវេលា ប៉ុន្តែតាមពិតទៅវាគឺជាអន្ទាក់ដែលបំផ្លាញប្រសិទ្ធភាពការងារដោយមិនដឹងខ្លួន។ តាមបែបវិទ្យាសាស្ត្រ ខួរក្បាលមនុស្សមិនអាចផ្ដោតលើរឿងពីរក្នុងពេលតែមួយបានឡើយ។ អ្វីដែលយើងកំពុងធ្វើ គឺគ្រាន់តែជាការបង្ខំខួរក្បាលឱ្យប្តូរការចាប់អារម្មណ៍ចុះឡើងយ៉ាងលឿន…

ចំណេះដឹង៖ មនុស្សជាច្រើនជឿថា ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ (Multitasking) គឺជាជំនាញឆ្លាតវៃដែលជួយសន្សំសំចៃពេលវេលា ប៉ុន្តែតាមពិតទៅវាគឺជាអន្ទាក់ដែលបំផ្លាញប្រសិទ្ធភាពការងារដោយមិនដឹងខ្លួន។

តាមបែបវិទ្យាសាស្ត្រ ខួរក្បាលមនុស្សមិនអាចផ្ដោតលើរឿងពីរក្នុងពេលតែមួយបានឡើយ។ អ្វីដែលយើងកំពុងធ្វើ គឺគ្រាន់តែជាការបង្ខំខួរក្បាលឱ្យប្តូរការចាប់អារម្មណ៍ចុះឡើងយ៉ាងលឿន ដែលវាអាចកាត់បន្ថយប្រសិទ្ធភាពការងាររហូតដល់ ៤០ ភាគរយ និងបង្កើនឱកាសបង្កើតកំហុសកាន់តែច្រើន។

ការធ្វើបែបនេះក្នុងរយៈពេលវែង នឹងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងសមត្ថភាពយល់ដឹង។ នៅពេលខួរក្បាលត្រូវប្តូរការផ្ដោតអារម្មណ៍ញឹកញាប់ពេក វានឹងបាត់បង់សមត្ថភាពបែងចែកព័ត៌មានសំខាន់ នាំឱ្យអ្នកងាយភ្លេចភ្លាំង វង្វេងស្មារតី និងមានអារម្មណ៍តានតឹងខ្លាំង។ ទោះបីជាអ្នកមមាញឹកពេញមួយថ្ងៃ ប៉ុន្តែលទ្ធផលការងារពិតប្រាកដហាក់ដូចជាមិនសម្រេចបានអ្វីសោះ ព្រោះខួរក្បាលមិនបានផ្ដោតអារម្មណ៍ឱ្យបានស៊ីជម្រៅលើកិច្ចការណាមួយឡើយ។

ដើម្បីទទួលបានជោគជ័យពិតប្រាកដ អ្នកគួរផ្លាស់ប្តូរមកអនុវត្តវិធី “Single-tasking” ឬការធ្វើកិច្ចការម្ដងមួយមុខឱ្យចប់សព្វគ្រប់។ ការប្រើប្រាស់កាលវិភាគអាទិភាព និងការបង្កើតបញ្ជីកិច្ចការត្រូវធ្វើ (To-Do List) នឹងជួយឱ្យខួរក្បាលផ្ដោតអារម្មណ៍បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើកិច្ចការពីរក្នុងពេលតែមួយ ចូរផ្គូផ្គងសកម្មភាពដែលប្រើខួរក្បាល ជាមួយសកម្មភាពប្រើកម្លាំងកាយវិញ ដូចជាការស្ដាប់មេរៀនក្នុងពេលហាត់ប្រាណ ដែលវិធីនេះនឹងមិនធ្វើឱ្យខួរក្បាលរបស់អ្នកត្រូវប្រជែងគ្នាផ្ដោតអារម្មណ៍នោះឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ