ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​អង្គទូត និង​ទីភ្នាក់ងារ​បរទេស អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​បង្កើត​ស្ថានភាព​ថ្មី នៅ​លើ​ទីតាំង​ជាក់ស្តែង នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់

4 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ បណ្តា​អង្គទូត និង​ទីភ្នាក់ងារ​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​រំលោភ​បំពាន​របស់​កងកម្លាំង​ថៃ តាម​រយៈ​ការ​រាយ​បន្លា​លួស និង​ដាក់​ទូ​កុងតឺន័រ នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់…

ខេត្តបន្ទាយមានជ័យ ៖ បណ្តា​អង្គទូត និង​ទីភ្នាក់ងារ​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​រំលោភ​បំពាន​របស់​កងកម្លាំង​ថៃ តាម​រយៈ​ការ​រាយ​បន្លា​លួស និង​ដាក់​ទូ​កុងតឺន័រ នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោម​ការ​ដឹកនាំ​របស់ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋមន្ត្រី​ស្តីទី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​-AKP ។

ការ​អញ្ជើញ​ទៅ​ដល់ទី​តាំង​ជាក់ស្តែង​របស់ បណ្តា​អង្គទូត និង​ទីភ្នាក់ងារ​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​នេះ ក៏​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សកម្មភាព​រំលោភ​បំពាន និង​ខុសច្បាប់​អន្តរជាតិ​របស់​កងកម្លាំង​ថៃ មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ។

សូម​រម្លឹក​ថា បើ​ទោះជា​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ផ្ទុយ​ទៅ​វិញ​កងកម្លាំង​ឈ្លានពាន​ថៃ បាន​និង​កំពុង​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់ស្តែង (fait accompli) ដែល​កម្ពុជា​មិន​អាច​ទទួលយក​បានជា​ដាច់ខាត តាម​រយៈ​ការ​រាយ​បន្លា​លួស ដាក់​ទូ​កុងតឺន័រ និង​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​ជា​ផ្លូវការ​តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​បន្តបន្ទាប់​ដោយ​ប្រឆាំង​ដាច់ខាត​នឹង​សកម្មភាព​ទាំងនេះ ហើយ​កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុសច្បាប់​អន្តរជាតិ តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ