ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​អង្គទូត និង​ទីភ្នាក់ងារ​បរទេស អញ្ជើញ​ពិនិត្យ​មើល​ស្ថានភាព​ជនភៀសសឹក នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ចាន់​ស៊ី

5 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋមន្ត្រី​ស្តីទី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អញ្ជើញ​ដឹកនាំ​បណ្តា​អង្គទូត និង​ទីភ្នាក់ងារ​បរទេស…

ខេត្តបន្ទាយមានជ័យ ៖ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋមន្ត្រី​ស្តីទី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អញ្ជើញ​ដឹកនាំ​បណ្តា​អង្គទូត និង​ទីភ្នាក់ងារ​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ទស្សនកិច្ច និង​ពិនិត្យ​មើល​ស្ថានភាព​ជនភៀសសឹក ​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម ស្ថិត​ក្នុង​ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ​។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ចាន់​ស៊ី​នេះ ភាគច្រើន​មក​ពី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ បន្ទាប់​ពី​សង្គ្រាម​ឈ្លានពាន ការ​រាយ​បន្លា​លួស​ព័ទ្ធ​យក​ផ្នែក​ខ្លះ ​នៃ​ភូមិ និង​ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​របស់​ពួក​គាត់​ពី​សំណាក់​កម្លាំង​ថៃ កាលពី​ពេល​កន្លង​មក​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ នៅ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦​ម៉ឺន​នាក់​ទៀត កំពុង​បន្ត​ស្នាក់​នៅ​ជំរំ​ភៀស​សឹក គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ​។

សូម​រម្លឹក​ផង​ដែរ​ថា បើ​ទោះជា​មាន​បទ​ឈប់​បាញ់​ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ហើយ​ដែល​ភាគី​ទាំង​ពីរ ​បាន​ឯកភាព​គ្នា ជា​ពិសេស​ក្នុង​ចំនុច​ទី ៤ ដែល​បាន​ចែង​ថា​ “ភាគី​ទាំង​ពីរ​ឯកភាព​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល រស់នៅ​ក្នុង​តំបន់​ព្រំដែន​ ដែល​រង​ផល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង និង​ប្រកប​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួក​គេ​វិញ ​ក្នុង​ពេល​ឆាប់​ៗ​បំផុត ដោយ​គ្មាន​ការ​រារាំង និង​ដោយ​មាន​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ នៅ​ក្នុង​តំបន់​រៀង​ៗ​ខ្លួន​” ​។

ផ្ទុយ​ទៅ​វិញ ​កងកម្លាំង​ឈ្លានពាន​ថៃ បាន​និង​កំពុង​បង្កើត​ស្ថានភាព​ថ្មី​ នៅ​លើ​ទីតាំង​ជាក់ស្តែង (fait accompli) ដែល​កម្ពុជា​មិន​អាច​ទទួលយក​បានជា​ដាច់ខាត តាម​រយៈ​ការ​រាយ​ប​ន្ល​លួស ដាក់​ទូ​កុងតឺន័រ និង​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​តវ៉ា​ជា​ផ្លូវការ​តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​បន្តបន្ទាប់​ដោយ​ប្រឆាំង​ដាច់ខាត​ នឹង​សកម្មភាព​ទាំងនេះ ហើយ​កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុសច្បាប់​អន្តរជាតិ តាម​រយៈ​ការ​ប្រើប្រាស់​កម្លាំង​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ