ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ ហ៊ុម​ព័ទ្ធ​យក​ដី​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងស្រុក​អូរ​ជ្រៅ ២​ភូមិ និង​តំបន់​បឹង​ត្រកួន ៤​ភូមិ

1 នាទី មុន

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ ហ៊ុម​ព័ទ្ធ​យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ ក្នុង​នោះ​ស្រុក​អូរ​ជ្រៅ​២​ភូមិ និង​តំបន់​បឹង​ត្រកួន ចំនួន​៤​ភូមិ ដែល​មានគ្រួសារ​សរុប​ចំនួន ២.៦៩៤​នាក់ និង​កុមារ​ចំនួន…

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ ហ៊ុម​ព័ទ្ធ​យក​ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ ក្នុង​នោះ​ស្រុក​អូរ​ជ្រៅ​២​ភូមិ និង​តំបន់​បឹង​ត្រកួន ចំនួន​៤​ភូមិ ដែល​មានគ្រួសារ​សរុប​ចំនួន ២.៦៩៤​នាក់ និង​កុមារ​ចំនួន ៣.១១៦​នាក់ ដែល​កំពុង​រង​គ្រោះ ជា​ពិសេស​ផ្នែក​ផ្លូវចិត្ត​របស់​ពួក​គាត់ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​បើក​វគ្គ​គ្រូ​បង្គោល​សុខភាព​ផ្លូវចិត្ត និង​ចិត្តសាស្ត្រ​សង្គម នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​ចូលរួម​ពី​លោក ប្រែ​ន​នី​សាន់ ម៉ូ​រ៉ា​ល អ្នកសម្របសម្រួល​សុខភាព​ផ្លូវចិត្ត នៃ​កាកបាទក្រហម​ហុងកុង លោក ហង់ ចាន់​សា​ណា ប្រ​ធា​សន​ការិយាល័យ សុខភាព​គ្រាអាសន្ន នៃ​កាកបាទក្រហមកម្ពុជា ព្រមទាំង​ក្រុម​កា​ងារ​ទីស្នាក់ការ​កណ្តាល លោក យ៉ុ​ន បញ្ញា​វ័​ន្ត មន្ត្រី​សហ​ប្រតិបត្តិ​ចលនា​ស​កាកបាទក្រហម ICRC លោក អ៊ុ​ប ពុទ្ធា ប្រ​ធា​សន​ការិយាល័យ សង្គ្រោះ​បឋម ទីស្នាក់ការ​កណ្តាល និង​សិក្ខាកាម​មក​ពីរ​ធានី​-២៣​ខេត្ត ចូលរួម ។

លោក អ៊ុំ រាត្រី បាន​បញ្ជា​សក់​ថា វគ្គ​បណ្តុះបណ្តាល រយៈពេល​០៥​ថ្ងៃនេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា ទាំង​២៣៤​សាខា ដើម្បី​ក្លាយជា​គ្រូ​បង្គោល​សុខភាព​ផ្លូវចិត្ត និង​ចិត្តសាស្ត្រ​សង្គម​។ ដូច្នេះ មន្ត្រី បុគ្គលិក​ទាំងអស់ ដែល​មាន​វត្ត​មា​នៅ​ទី​នេះ ពិតជា​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត និង​ចូលរួម​គ្រប់​សកម្មភាព ជាមួយ​គ្រូ​ឧទ្ទេសនាម ដើម្បី​ទទួល​បាន​នូវ​ចំណេះដឹង​ខ្ពស់ និង​យកចំណេះ​ដឹង ដែល​ទទួល​បាន​ក្នុង​រយៈពេល​៥​ថ្ងៃនេះ ទៅ​ផ្សព្វផ្សាយ​បន្ត ដល់​សហគមន៍​របស់​ខ្លួន ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​អភិបាលខេត្ត ក៏​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​ជា​ខេត្ត​មួយ ត្រូវ​បាន​ភាគី​ថៃ ហ៊ុម​ព័ទ្ធ​យក​ដី​របស់​ប្រជាពលរដ្ឋ ចំនួន​៦​ភូមិ ក្នុង​នោះ ស្រុក​អូរ​ជ្រៅ ២​ភូមិ និង​តំបន់​បឹង​ត្រកួន ចំនួន​៤​ភូមិ ដែល​មានគ្រួសារ​សរុប ចំនួន​២.៦៩៤​នាក់ និង​កុមារ​ចំនួន​៣.១១៦​នាក់ ដែល​កំពុង​រង​គ្រោះ ជា​ពិសេស ផ្នែក​ផ្លូវចិត្ត របស់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ