ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ថា​ចរ​ចា​គ្នា​ប៉ុន្មាន​ដង​ក៏​គ្មាន​លទ្ធ​ផល​ដែរ​បើ​អាមេរិក​នៅ​តែ​ទាម​ទារ​ឱ្យ​ធ្វើ​តាម​លក្ខ​ខណ្ឌ​របស់​ខ្លួន

1 នាទី មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ប្រទេស​អ៊ីរ៉ង់​ថ្ងៃ​នេះ​និយាយ​ត្បក​ដាក់​អាមេរិក​មួយ​ទំហឹង​ពាក់​ព័ន្ធ​នឹង​ការ​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊េរ​ខណៈ​ដែល​លោក​ត្រាំ​ទុក​ពេល​ឱ្យ​១០​ទៅ​១៥​ថ្ងៃ​ត្រូវ​តែ​មាន​កិច្ច​ព្រម​ព្រៀង​។ បើ​មិន​ដូច្នេះ​ទេ​ ហេតុ​ការណ៍​អាក្រក់​អាច​នឹង​កើត​ឡើង​ជា​មិន​ខាន​។ ដូច្នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសអ៊ីរ៉ង់​ពន្លះ​ទៅ​វិញ​ថា​ការ​ចរ​ចា​គ្នា​ប៉ុន្មាន​ដង​ក៏​ដោយ​ក៏​នៅ​តែ​គ្មាន​លទ្ធ​ផល​ដដែល​​​បើ​សិន​អាមេរិក​នៅ​តែ​ប្រើ​វិធីបង្ខិត​បង្ខំ និង​ដាក់​លក្ខ​ខណ្ឌ​ជា​ឯក​តោ​ភាគី​ឱ្យ​អ៊ីរ៉ង់​ធ្វើ​តាម​ការ​ចង់​បាន​របស់​ខ្លួន​។ ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​​មុន​ពេល​អ៊ីរ៉ង់ និង​អាមេរិក​ត្រៀម​ចូល​តុ​ចរ​ចា​គ្នា​ដោយ​ប្រយោល (មាន​​ភាគីទី​បី​ជា​អ្នក​សម្រប​សម្រួល)…

ទី​ក្រុង​តេ​អេ​រ៉ង់៖ ប្រទេស​អ៊ីរ៉ង់​ថ្ងៃ​នេះ​និយាយ​ត្បក​ដាក់​អាមេរិក​មួយ​ទំហឹង​ពាក់​ព័ន្ធ​នឹង​ការ​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊េរ​ខណៈ​ដែល​លោក​ត្រាំ​ទុក​ពេល​ឱ្យ​១០​ទៅ​១៥​ថ្ងៃ​ត្រូវ​តែ​មាន​កិច្ច​ព្រម​ព្រៀង​។ បើ​មិន​ដូច្នេះ​ទេ​ ហេតុ​ការណ៍​អាក្រក់​អាច​នឹង​កើត​ឡើង​ជា​មិន​ខាន​។ ដូច្នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសអ៊ីរ៉ង់​ពន្លះ​ទៅ​វិញ​ថា​ការ​ចរ​ចា​គ្នា​ប៉ុន្មាន​ដង​ក៏​ដោយ​ក៏​នៅ​តែ​គ្មាន​លទ្ធ​ផល​ដដែល​​​បើ​សិន​អាមេរិក​នៅ​តែ​ប្រើ​វិធីបង្ខិត​បង្ខំ និង​ដាក់​លក្ខ​ខណ្ឌ​ជា​ឯក​តោ​ភាគី​ឱ្យ​អ៊ីរ៉ង់​ធ្វើ​តាម​ការ​ចង់​បាន​របស់​ខ្លួន​។

ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​​មុន​ពេល​អ៊ីរ៉ង់ និង​អាមេរិក​ត្រៀម​ចូល​តុ​ចរ​ចា​គ្នា​ដោយ​ប្រយោល (មាន​​ភាគីទី​បី​ជា​អ្នក​សម្រប​សម្រួល) ជា​លើក​ទី​បី​នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពីរដ្ឋ​មន្ត្រី​ការ​បរទេស​អូម៉ង់ លោក​បា​ដឺ អាល់​ប៊ូ​សៃ​ឌី (Badr Albusaidi)។ មជ្ឈ​ដ្ឋាន​ទូទៅ​កំពុង​រង់​ចាំ​អ៊ុត​ស្ថាន​ការណ៍​នេះ​ទាំង​ភ័យ​អរ​ៗ​ព្រោះ​ស្រួល​មិន​​ស្រួល​សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​មែន​។​

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​សម្ប​ទាន​ខ្លះ​ៗ​​នៅ​ក្នុង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ចរ​ចា​ឆាប់​ត្រូវ​រ៉ូវ​គ្នា​។ ប៉ុន្តែ​អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​ដូច្នេះ​ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​​របស់​ខ្លួន​​។ ក្នុង​នោះ អ៊ីរ៉ង់​ទាម​ទារ​ឱ្យ​អាមេរិក​លុប​ចោល​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ និង​ទទួល​ស្គាល់​ថា​អ៊ីរ៉ង់​មាន​សិទ្ធិ​ចម្រាញ់​សារ​ធាតុ​វិទ្យុ​សកម្ម​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ស៊ីវិល​ (ឧទាហរណ៍ បង្កើត​រោង​ចក្រ​ផលិត​អគ្គិស​នីពី​​ថាម​ពល​នុយ​ក្លេ​អ៊ែរ​)។

ឥឡូវ​នេះ បញ្ហា​ចម្រូង​ចម្រាស​មួយ​ចំនួន​ក៏​អាច​ជា​ឧប​សគ្គ​រារាំង​មិន​ឱ្យ​ប្រទេស​ទាំង​២​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​នោះ​ទេ​។ ឧទាហរណ៍ ​ក្រៅ​ពី​ទាម​ទារ​ឱ្យ​អ៊ីរ៉ង់​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ អាមេរិកបាន​ភ្ជាប់​បញ្ហា​ដទៃ​ទៀត​ដូច​ជា​ការ​ទាម​ទារ​ឱ្យ​អ៊ីរ៉ង់​បោះ​បង់​ចោល​កម្ម​វិធី​មីស៊ីល​ផ្លោង និង​ឈប់​ផ្ដល់​ហិរញ្ញ​ប្បទាន​សម្រាប់​​ចលនា​ប្រដាប់​អាវុធ​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា​ (ដូច​ជា​ក្រុម​ហ៊ូ​ទី​នៅ​យេម៉ែន, ក្រុម​ហេស​បូឡា​នៅ​លី​បង់​ និង​ក្រុម​ហាម៉ាស់​នៅ​ហ្កា​ហ្សា​)៕ ប្រភព៖ រ៉យ​ទ័រ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ