ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ផ្ញើ​សារ​ជូន​ពរ​លោក​គីម​ជុង​អ៊ុន​ដែល​ជាប់​ឆ្នោត​ជា​អគ្គ​លេ​ខា​បក្ស​ពល​ករ​កូរ៉េ​នៅ​អាណត្តិ​ថ្មី

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រធានា​ធិបតី​ចិន លោ​កស៊ី​ជីន​ពីង បាន​ផ្ញើ​សារ​អប​អរ​សាទរ​ជូនចំពោះ​សម​ភាគី​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន​ ដែលត្រូវ​បាន​បោះឆ្នោត​​​ជា​អគ្គ​លេខា​ធិការ​បក្ស​ពល​ករ​កូរ៉េ​នៅ​​អាណត្តិ​ថ្មី​​នៅ​ក្នុង​មហា​សន្និបាត​លើក​ទី​៩​​​របស់​ខ្លួន​​។ នៅ​ក្នុង​លិខិត​ជូន​ពរ​នោះ លោក​ស៊ី​ជីន​ពីង​បាន​ថ្លែង​ការ​កោត​សរ​សើរ​ចំពោះ​បក្ស​ពល​ករ​កូរ៉េ​ដែល​អាច​បង្រួប​បង្រួម​ប្រជា​ជន​​កូរ៉េ​ឱ្យ​មាន​ជំ​ហរ​តែ​មួយ​ និង​សម្រេច​បាន​នូវ​អ្វី​ដែល​លោក​ហៅ​ថា​សមិទ្ធ​ផល​ថ្មី​នៃ​លទ្ធិ​សង្គម​និយម​ចាប់​តាំង​ពី​ក្រោយ​មហា​សន្និបាត​បក្ស​លើក​ទី​៨​កាល​ពី​ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រ​កាស​របស់​ក្រសួង​ការ​បរទេស​ចិន​។​…

ទី​ក្រុង​ប៉េកាំង៖ ប្រធានា​ធិបតី​ចិន លោ​កស៊ី​ជីន​ពីង បាន​ផ្ញើ​សារ​អប​អរ​សាទរ​ជូនចំពោះ​សម​ភាគី​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន​ ដែលត្រូវ​បាន​បោះឆ្នោត​​​ជា​អគ្គ​លេខា​ធិការ​បក្ស​ពល​ករ​កូរ៉េ​នៅ​​អាណត្តិ​ថ្មី​​នៅ​ក្នុង​មហា​សន្និបាត​លើក​ទី​៩​​​របស់​ខ្លួន​​។ នៅ​ក្នុង​លិខិត​ជូន​ពរ​នោះ លោក​ស៊ី​ជីន​ពីង​បាន​ថ្លែង​ការ​កោត​សរ​សើរ​ចំពោះ​បក្ស​ពល​ករ​កូរ៉េ​ដែល​អាច​បង្រួប​បង្រួម​ប្រជា​ជន​​កូរ៉េ​ឱ្យ​មាន​ជំ​ហរ​តែ​មួយ​ និង​សម្រេច​បាន​នូវ​អ្វី​ដែល​លោក​ហៅ​ថា​សមិទ្ធ​ផល​ថ្មី​នៃ​លទ្ធិ​សង្គម​និយម​ចាប់​តាំង​ពី​ក្រោយ​មហា​សន្និបាត​បក្ស​លើក​ទី​៨​កាល​ពី​ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រ​កាស​របស់​ក្រសួង​ការ​បរទេស​ចិន​។​

លោក​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ការ​ជាប់​ឆ្នោត​លើក​នេះ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ជឿ​ទុក​ចិត្ត​ និង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​បក្ស​, រដ្ឋ​ និង​ប្រជា​ជន ​(ចំពោះ​លោក​គីម​)។ លោក​សង្ឃឹម​ថា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គីម បក្ស​ និង​ប្រជា​ជន​កូរ៉េ​នឹង​ឆ្លៀតទាញ​យក​ប្រយោជន៍​សម្រាប់​បុព្វ​ហេតុ​សង្គម​និយម​​របស់​ប្រទេស​ជាតិ​របស់​ពួក​គេ​។​ មហា​សន្និបាត​នេះ​ចាប់​ផ្ដើម​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។

ក្រៅ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​លោក​គីម​ជា​អគ្គ​លេខា​បក្ស​នៅ​អាណត្តិ​ថ្មី បក្ស​ពល​ករ​កូរ៉េ​ក៏​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​​សមាជិក​គណៈ​មជ្ឈិម​បក្ស​ និង​កែ​សម្រួល​ឡើង​វិញ​នូវ​វិធាន​ផ្ទៃ​ក្នុង​របស់​បក្ស​។ មន្ត្រីជាន់​ខ្ពស់​របស់​បក្ស​បាន​ថ្លែង​ការ​កោត​សរ​សើរ​យ៉ាង​ខ្លាំង​ចំពោះ​លោក​គីម​ដែល​ខិត​ខំ​អភិ​វឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ​, រក្សា​បែប​ផែន​សេដ្ឋ​កិច្ច​ដដែល​ទោះ​បី​ប្រទេស​ជាតិ​ទទួល​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​យ៉ាង​ណា​ក្ដី និង​សម្រេច​ចិត្ត​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​។​

នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគីរវាង​ចិន និង​កូរ៉េ​ខាង​ជើង លោក​ស៊ី​ចាត់​ទុក​ថា​ប្រទេស​ទាំង​២​ជា​ប្រទេស​ជិត​ខាង​នឹង​គ្នា និង​ប្រកាន់​របប​នយោបាយ​សង្គម​និយម​ដូច​គ្នា​។ ប្រទេស​ទាំង​២​តែង​តែ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា​ជា​និច្ច​ទោះ​បី​​នៅ​ក្នុង​គ្រា​លំបាក​យ៉ាង​ណា​ក្ដី​។ លោក​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​ការ​ការ​ពារ​ និង​អភិ​វឌ្ឍ​ទំនាក់​ទំនង​ចិន និង​កូរ៉េ​ខាង​ជើង​គឺ​ជា​គោល​នយោ​បាយ​​​ប្រទេស​ចិន​ប្រកាន់​ខ្ជាប់​ដោយ​​ឥត​ងាក​រេ​​។​

​គួរ​កត់​សម្គាល់​ថា​ថ្នាក់​ដឹកនាំ​ចិន​ផ្ញើ​លិខិត​ជូន​ពរ​ជូន​លោក​គីម​ជុង​អ៊ុន​លើក​នេះ​ចំ​ពេល​ដែល​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​​២​មាន​ឡើង​មាន​ចុះ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជា​ពិសេស​ ប្រទេស​ចិន​មិន​សូវ​ពេញ​ចិត្ត​ប៉ុន្មាន​ទេ​នៅ​ពេល​កូរ៉េ​ខាង​ជើង​ទៅ​ផ្អែម​ល្ហែម​ជា​មួយ​រុស្ស៊ី​ខ្លាំង​ពេក​ដល់​ថ្នាក់​បញ្ជូន​អាវុធ​យុទ្ធ​ភ័ណ្ឌ និង​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​។ ទោះ​ជា​យ៉ាង​ណាក្ដី​ ថ្ងៃ​នេះ​ថ្នាក់​ដឹក​នាំ​ទាំង​២​ប្ដេជ្ញា​ថា​នឹង​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ជា​និច្ច​មិន​ថា​សភាព​ការណ៍​ពិភព​លោក​ប្រែ​ប្រួល​បែប​ណា​ទេ​។ នេះ​បើ​យោ​ងតាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ជា​ផ្លូវ​រដ្ឋ​របស់​ប្រទេស​ទាំង​២៕ ប្រភព៖ South China Morning Post និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ