ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសារភាពដ៏កម្ររបស់លោក គីម ជុងអ៊ុន៖ ការទទួលស្គាល់កំហុសឆ្គងក្នុងការអភិវឌ្ឍសេដ្ឋ​កិច្ចគ្រប់វិស័យក្នុងសមាជបក្ស

1 នាទី មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣ កុម្ភៈ ថា មេដឹកនាំ​លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាបក្ស​ពលករកូរ៉េ​បន្ត​ទៀត​ក្នុង​ឱកាស​សមាជ​បក្ស ដែល​បែប​នេះ​អាច​ឲ្យ​លោក​ពង្រឹង​អំណាច​ថែម​ទៀត​ក្នុង​ប្រទេស…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣ កុម្ភៈ ថា មេដឹកនាំ​លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាបក្ស​ពលករកូរ៉េ​បន្ត​ទៀត​ក្នុង​ឱកាស​សមាជ​បក្ស ដែល​បែប​នេះ​អាច​ឲ្យ​លោក​ពង្រឹង​អំណាច​ថែម​ទៀត​ក្នុង​ប្រទេស ។

តាម KCNA សេចក្ដីសម្រេច​ឲ្យ​លោក​គី​ម ជុង​អ៊ុ​ន បន្ត​កាន់​តំណែង​អគ្គលេខាបក្ស ត្រូវ​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ស្រប​តាម​ឆន្ទៈ និង​បំណងប្រាថ្នា​ជា​ឯកច្ឆ័ន្ទ​របស់​ប្រតិភូ​បក្ស​ទាំងអស់​ដែល​ចូលរួម​ក្នុង​សមាជ ។ មុន​នេះ លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​បាន​លើក​ឡើង​ថា សមាជ​បក្ស​នឹង​លាតត្រដាង​ដំណាក់កាល​ខាង​មុខ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស ។

ក្នុង​សារ​អបអរសាទរ​ជូន​មេដឹកនាំ​កូរ៉េ​ខាងជើង ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង លើក​ឡើង កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ថា លោក​ត្រៀម​ធ្វើការ​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ។ សមាជ​បក្ស​ពលករ​កូរ៉េ​តែង​ធ្វើ​រៀង​រាល់​៥​ឆ្នាំ​ម្ដង ដែល​នោះ​ជា​ការ​ជួបជុំ​ដ៏​សំខាន់​បំផុត​របស់​បក្ស និង​ជា​ព្រឹត្តិការណ៍​ចម្បង​មួយ សំដៅ​ពង្រឹង​អំណាច និង​អាច​ប្រើ​ជា​វេទិកា សម្រាប់​ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​នានា​ខាង​នយោ​បាយ ឬ​ការ​រុះរើ​ក្នុង​ផ្ទៃ​ថ្នាក់ដឹកនាំ ។

ក្នុង​សុន្ទរកថា​បើក​សមាជ​នោះ កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ លោក​គី​ម ជុង​អ៊ុ​ន ក៏​សន្យា​ដែរ ពី​ការ​កែ​លំអ​កម្រិតជីវភាព​របស់​ប្រជាជន​លោក ដែល​នោះ​ជា​ការ​និយាយ​សំដៅលើ​ការ​លំបាក​នានា​នៃ​សេដ្ឋកិច្ច និង​ការ​ខ្វះ​ស្បៀង ក្នុង​ប្រទេស​លោក​ដែល​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ ។ ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ រដ្ឋអំណាច​កូរ៉េ​ខាងជើង​តែង​ផ្ដល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​យោធា​របស់​ប្រទេស និង​អាវុធ​នុយក្លេអ៊ែរ​ជា​ជាង​គិតដល់​ផ្នែក​ដទៃ​ៗ​ទៀត ។

កាល​ក្នុង​ឱកាស​សមាជ​បក្ស​លើក​មុន​នេះ នា​ឆ្នាំំ​២០២១ លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​បាន​ទទួលស្គាល់​ពី​កំហុសឆ្គង​មួយ ក្នុង​ការ​សារភាព​ដ៏​កម្រ​មួយ​ថា ការ​ខុសឆ្គង​នានា​ត្រូវ​បាន​ប្រព្រឹត្ត​ស្ទើរ​ក្នុង​គ្រប់​វិស័យ​​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ