ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការកំពូលអាមេរិកសម្រេចដកសុពលភាពពន្ធគយរបស់លោក ដូណាល់ ត្រាំ ខណៈពិភព​លោកកំពុងតាមដានដោយប្រុងប្រយ័ត្ន

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តុលាការ​កំពូល​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ បាន​រាំង​ខ្ទប់​ផ្នែក​មួយ​ដ៏​ធំ​នៃ​ពន្ធគយ​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​នោះ​ជា​សេចក្ដីសម្រេច​នាំ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ដោយ​ប្រុង​ប្រយ័ត្ន​លើ​ពិភពលោក ។ តុលាការ​កំពូល​អា​មេ​រិ​ក នា​ថ្ងៃ​ទី​២០…

សហរដ្ឋអាមេរិក ៖ តុលាការ​កំពូល​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ បាន​រាំង​ខ្ទប់​ផ្នែក​មួយ​ដ៏​ធំ​នៃ​ពន្ធគយ​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​នោះ​ជា​សេចក្ដីសម្រេច​នាំ​ឲ្យ​ផ្ទុះ​ប្រតិកម្ម​ដោយ​ប្រុង​ប្រយ័ត្ន​លើ​ពិភពលោក ។

តុលាការ​កំពូល​អា​មេ​រិ​ក នា​ថ្ងៃ​ទី​២០ កុម្ភៈ នោះ បាន​ដក​សុពលភាព​លើ​ផ្នែក​មួយ​ដ៏​ធំ​នៃ​ពន្ធគយ​ហៅ​ពន្ធ​បដិការ​លើ​បណ្ដា​ផលិតផល​នាំ​ចូល ដែល​បង្កើត​ឡើង​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ដែល​នោះ​ជា​ការ​វាយបក​ដ៏​ចម្បង​មួយ​លើ​នយោបាយ​ពា​ណិ​ជ្ច​កម្ម​របស់​លោក ។

ការ​សម្រេចចិត្ត​នោះ របស់​តុលាការ​កំពូល​នាំ​ឲ្យ​មាន​បញ្ហា​ខាង​ផ្លូវច្បាប់​នៃ​ពន្ធ​ទាំងនេះ ដែល​រក្សា​ទុក​ឲ្យ​អនុវត្ត តែ​លើ​ផ្នែក​ពិសេស​មួយ​ចំនួន​ប៉ុណ្ណោះ ។ បែប​នេះ នាំ​ឲ្យ​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​អា​មេ​រិ​ក ។

ប្រធានាធិបតី​អា​មេ​រិ​ក​មាន​ប្រតិកម្ម​ខ្លាំង​បំផុត​លើ​ការ​សម្រេច​នេះ​ដោយ​ចាត់​ទុក​ថា ជា​ក្ដី​អាម៉ាស់​មួយ​។ ប្រធាន​សភា​អា​មេ​រិ​ក​លោក​MIKE JOHNSON គូស​បញ្ចា​ក់ថា សភា​និង​រដ្ឋាភិបាល នឹង​កំណត់​ផ្លូវ​ដ៏​ប្រសើរ​ដែល​ត្រូវ​ដើរ​នា​បណ្ដា​ស​ប្ដា​ហ៍​ខាង​មុខ​។ លោក​ការពារ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​ដោយ​អះអាង​ថា ការ​ប្រើប្រាស់​ច្បាប់​ពន្ធគយ​នោះ​ផ្ដល់​ឱកាស​ឲ្យ​អា​មេ​រិ​ករក​ប្រាក់​បាន​ច្រើន​ពាន់​លាន​ដុល្លារ និង​បង្កើតជ​ន្ទ​ល់​ធំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​អា​មេ​រិ​ក ។

ចំណែក​អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា លោក​ហ្គា​វី​ន​ញូ​វ​សុ​ន ជា​អ្នក​ប្រជាធិបតេយ្យ ដែល​រដ្ឋ​លោក​ប្រឆាំង​នយោបាយ​ពន្ធគយ​នោះ​របស់​លោក​ត្រាំ​លើក​ឡើង​ថា ច្បាប់​ពន្ធគយ​ទាំងនោះ​គ្មាន​អ្វី​ក្រៅពី​ការ​ប្រព្រឹត្ត​ខុសច្បាប់ ដែល​នាំ​ឲ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ​ខ្ពស់​និង​បំផ្លាញ​បណ្ដា​គ្រួសារ​។ ​ប្រធានា​ធិបតី​អា​មេ​រិ​ក ក្រោយ​ការ​សម្រេច​នេះ​របស់​តុលាការ​កំពូល ប្រកាស​នា​ថ្ងៃ​ទី​២១​កុម្ភៈ​ថា នឹង​បង្កើន​ពន្ធគយ​ពិភពលោក​ពី​១០​ទៅ​១៥% ជាមួយ​ការ​អនុវត្ត​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ