ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​កំពុង​តែ​ចងក្រង​ក្រម​ប្រតិ​បត្តិ​សម្រាប់​មន្ទីរពេទ្យ​

28 វិនាទី មុន
  • ភ្នំពេញ

ដើម្បី​បន្ត​ពង្រឹង ​និង​លើកកម្ពស់​ជំ​នឿ​ ​ដូច​ជា​ប្រសិទ្ធភាព​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​កសាង​នូវ​ជំនឿ​ទុកចិត្ត​របស់​មន្ទីរពេទ្យ​នានា​ដល់​ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល​បាន​កំពុង​តែ​ប្រមូល​ធាតុ​ចូល​ ហើយ​ឈាន​ទៅ​ចងក្រង​ជា​ក្រម​ប្រតិបត្តិ​សម្រាប់​អភិ​វ​ឌ្ឈ​ន៍​មន្ទីរពេទ្យ​ថ្នាក់​តំបន់​និង​មន្ទីរពេទ្យ​បង្អែក​នានា ។ ក្រសួងសុខាភិបាល​បាន​អះអាង​ថា សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​សេចក្តីណែនាំ​ប្រតិបត្តិ​សម្រាប់​អភិ​វឌ្ឍ​មន្ទីរពេទ្យ​ថ្នាក់​តំបន់ និង​មន្ទីរពេទ្យ​បង្អែក…

ដើម្បី​បន្ត​ពង្រឹង ​និង​លើកកម្ពស់​ជំ​នឿ​ ​ដូច​ជា​ប្រសិទ្ធភាព​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​ជា
​កសាង​នូវ​ជំនឿ​ទុកចិត្ត​របស់​មន្ទីរពេទ្យ​នានា​ដល់​ប្រជាពលរដ្ឋ ក្រសួងសុខាភិបាល​បាន​កំពុង​តែ​ប្រមូល​ធាតុ​ចូល​ ហើយ​ឈាន​ទៅ​ចងក្រង​ជា​ក្រម​ប្រតិបត្តិ​សម្រាប់​អភិ​វ​ឌ្ឈ​ន៍​មន្ទីរពេទ្យ​ថ្នាក់​តំបន់​និង​មន្ទីរពេទ្យ​បង្អែក​នានា ។

ក្រសួងសុខាភិបាល​បាន​អះអាង​ថា សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​សេចក្តីណែនាំ​ប្រតិបត្តិ​សម្រាប់​អភិ​វឌ្ឍ​មន្ទីរពេទ្យ​ថ្នាក់​តំបន់ និង​មន្ទីរពេទ្យ​បង្អែក រាជធានី ខេត្ត​បាន​កំពុង​ពង្រាង​ឡើង ហើយ​កាលពី​សុក្រ​កន្លង​ទៅ គឺ​ក្រសួង​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ។

ដើម្បី​ឲ្យ​សេចក្តីណែនាំ​ប្រតិបត្តិ​នេះ​ វា​មាន​ប្រសិទ្ធភាព ក្រសួង​បាន​កំពុង​តែ​ប្រឹងប្រែង ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​ ដើម្បី​ធានា​ថា​ឯកសារ​នេះ មាន​សង្គតិភាព​ជាមួយនឹង​គោលនយោបាយ​ពាក់ព័ន្ធ​នានា និង​មាន​លក្ខណៈ​សម​ស្រប​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង​។

ជា​ការ​ពិត ចាប់តាំងពី​ឆ្នាំ​២០២៣​ មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​នានា​នៅ​កម្ពុជា​បាន​កំពុង​តែ​កែ​លំអ​និង​ធ្វើ​ទំនើប​កម្ម ដើម្បី​ធានា​សេវាកម្ម​សង្គ្រោះ​ជីវិត​មនុស្ស ប៉ុន្តែ​ទោះជា​យ៉ាង​ណ​ក៏​ដោយ​ ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​វេច​លុយ​ទៅ​ស្វែងរក​សេវាកម្ម​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​ដដែល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ