អ៊ីរ៉ង់-អាមេរិក ៖ អ៊ីរ៉ង់ចង់បានការសម្រាលទណ្ឌកម្មដែលធ្វើឲ្យស្ទះដល់សេដ្ឋកិច្ចខ្លួននោះ កាលពីថ្ងៃទី២០ កុម្ភៈ ថា ចង់បានកិច្ចព្រមព្រៀងដ៏ឆាប់រហ័សមួយជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីឱសានវាទរបស់លោកដូណាល់ត្រាំ ដែលធ្វើការគំរាមជាប់ពីអន្តរាគមន៍យោធាមួយ។
ពេលដែលប្រទេសជាសត្រូវគ្នាទាំង២ ធ្វើការចរចាកាលពីដើមសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកបានទុកពេលឲ្យអ៊ីរ៉ង់ពី១០ ទៅ១៥ថ្ងៃ ដើម្បីសម្រេចថា តើកិច្ចព្រមព្រៀងមួយជាមួយក្រុងតេហេរ៉ង់ អាចទៅរួចដែរឬអត់ហើយ បើផ្ទុយពីនេះនោះអាមេរិកនឹងប្រើកម្លាំង។
ពេលសួរលោកថា ភាពនៃការវាយប្រហារមួយប្រសិនបើការចរចាជាមួយក្រុងតេហេរ៉ងត្រូវបរាជ័យ លោកត្រាំឆ្លើយថា អ្វីៗដែលខ្ញុំអាចនិយាយបានគឹថា ខ្ញុំបានគ្រោងរួចហើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាប់បាស់អារ៉ាជី ថ្លែងតាមទូរទស្សន៍ថា យើងបានពិភាក្សាគ្នាពីវិធីដែលយើងអាចចុះហត្ថលេខាដោយឆាប់រហ័សលើកិច្ចព្រមព្រៀងមួយ ។ កិច្ចព្រមព្រៀងដ៏ឆាប់រហ័សមួយជារឿងសំខាន់របស់ប្រទេសទាំង២ ។
សហរដ្ឋអាមេរិកបានដាក់ពង្រាយក្នុងតំបន់នូវកងកម្លាំងយោធាដ៏ធំមួយ មានទាំងកងទ័ពជើងទឹក និងជើងអាកាសប្រុងវាយប្រហារអ៊ីរ៉ង់ ។ នាវាផ្ទុកយន្តហោះ២គ្រឿងត្រូវបានបញ្ជូនមក ដោយនាវាផ្ទុកយន្តហោះធំជាងគេបំផុតលើពិភពឈ្មោះGERALD FORDត្រូវបានគេឃើញកំពុងចូលមកកាន់សមុទ្រមេឌីទែរ៉ាណេបង្កើនការគំរាមវាយប្រហារអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិកលើកឡើង កាលពីថៃ្ងទី២០កុម្ភៈ ពីលទ្ធភាពវាយប្រហារមានកម្រិតមួយប្រឆាំងអ៊ីរ៉ង់ ខណៈរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថា ក្រុងតេហេរ៉ង់់មានបំណងបង្ហាញសំណើនៃកិច្ចព្រមព្រៀងមួយ នាប៉ុន្មានថ្ងៃខាងមុខក្រោយការចរចាពីនុយក្លេអ៊ែរជាមួយអាមេរិក ៕
ចែករំលែកព័តមាននេះ