ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍យុវតី មិនគ្រប់ការនៅតែមានទោះបីតួលេខធ្លាក់ចុះ

34 វិនាទី មុន

ចំនូ​ន​ក្មេង​ស្រី​ដែល​រៀប​ការ​មុន​អាយុ​ពេញវ័យ ឬ​គ្រប់ការ​ផ្លូវកា រ​នៅ​តែ​បន្ត​មាន ទោះបីជា​ស្ថិតិ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ក៏​ដោយ ។ នេះ​បើ​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ Plan International Cambodia​កាលពី​ពេល​ថ្មី​ៗ​នេះ ។…

ចំនូ​ន​ក្មេង​ស្រី​ដែល​រៀប​ការ​មុន​អាយុ​ពេញវ័យ ឬ​គ្រប់ការ​ផ្លូវកា រ​នៅ​តែ​បន្ត​មាន ទោះបីជា​ស្ថិតិ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ក៏​ដោយ ។ នេះ​បើ​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ Plan International Cambodia​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ការ​សិក្សា​ដែល​គេ​បាន​ធ្វើ​ភូមិ​ចំនួន​៨៦ ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​សិទ្ធិ​ក្មេង​ស្រី​វ័យ​ជំទង់ ការ​កែ​លម្អ​ការ​ទទួល​បានការ​អប់រំ ការ​ពង្រឹង​ប្រព័ន្ធ​ការពារ និង​ការ​លើកកម្ពស់​ការ​ផ្តល់​អំណាច​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគីរី និង​ស្ទឹង​ត្រែង បាន​ឲ្យ​ដឹង​ថា សមាមាត្រ​នៃ​ក្មេង​ស្រី​ដែល​រៀប​ការ​មុន​អាយុ​១៨ ឆ្នាំ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​២៦,៣​ភាគរយ​មក​ត្រឹម​៩,៥​ភាគរយ ខណៈ​ពេល​ដែល​អាពាហ៍ពិពាហ៍​មុន​អាយុ​១៥ ឆ្នាំ​បាន​ធ្លាក់​ចុះ​ពី ២,៥​ភាគរយ មក​ត្រឹម ០,៦ ភាគរយ​។

ប្រភព​ដដែល​បាន​បន្ត​ថា វឌ្ឍនភាព​ស្រ​ដៀង​គ្នា​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ក្នុង​ចំណោម​ក្មេង​ប្រុស ដោយ​អត្រា​អាពាហ៍ពិពាហ៍​កុមារ និង​អាពាហ៍ពិពាហ៍​ដំបូង​បាន​ធ្លាក់​ចុះ​ពី ៦,២​ភាគរយ​មក​ត្រឹម​២,១​ភាគរយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ