ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តបណ្តេញជនជាតិចិន៤៩៤នាក់ ចេញពីប្រទេសពាក់ព័ន្ធករណីឆបោ.កតាមប្រព័ន្ធអនឡាញ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បន្ត​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៤៩៤​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បន្ត​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៤៩៤​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​របស់ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហា​ការ​ជាមួយ​ស្ថានទូត​ចិន បន្ត​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​សរុប​ចំនួន ៤៩៤​នាក់ (​ស្រី​២៨​នាក់​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ករណី​បង្ក្រាប​នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​បណ្ដេញចេញ​តាម​រយៈ​យន្តហោះ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ។

ប្រភព​បាន​លើក​ឡើង​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ