ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​កម្ពុជា ទាមទារ​ឱ្យ​ថៃ​ដោះ​លែង​ពលរដ្ឋ និង​នាវា​នេសាទ​ខ្មែរ ​ជា​បន្ទាន់ ក្រោយ​ការ​រំលោភអធិបតេយ្យភាព​ដែនសមុទ្រកម្ពុជា

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស នៅ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៦ បាន​សេចក្តី​ប្រកាស​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស នៅ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៦ បាន​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​មាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​វត្តមាន​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​នាវា​កងទ័ពជើងទឹក​ថៃ និង​ការ​អនុវត្ត​នីតិ​ថៃ ដោយ​ល្មើសច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា នា​ថ្ងៃ​ទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ សកម្មភាព​របស់​ទ័ពជើងទឹក​ថៃ រួម​មាន​ទាំង​ការ​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា​បី​នាក់ ព្រមទាំង​ការ​រឹបអូស​នាវា​នេសាទ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងនេះ ត្រង់​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៧.២ ម៉ៃ​ល៍​សមុទ្រ ពី កោះ​យ៉រ ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា ។

សកម្មភាព​ទាំងនេះ គឺជា​ការ​រំលោភ​យ៉ាង​ច្បាស់លាស់​លើ​អធិបតេយ្យ និង​ដែនទឹក​របស់​កម្ពុជា ព្រមទាំង​ច្បាប់​អន្តរជាតិ ។ កម្ពុជា​បាន​ទាមទារ​ឱ្យ​ប្រទេស​ថៃ ដោះ​លែង​ពលរដ្ឋ​កម្ពុជា និង​នាវា​នេសាទ​របស់​ពួក​គេ​ជា​បន្ទាន់ បញ្ឈប់​នូវ​សកម្មភាព​ល្បាត​ដោយ​គ្មាន​ការ​អនុញ្ញាត ក៏​ដូច​ជា​សកម្មភាព​អនុវត្ត​ច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា និង​ចាត់វិធានការ​សម​ស្រប ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​សកម្មភាព​បែប​នេះ​កើតជា​ថ្មី​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ