ត្រៀមអាវភ្លៀង! តំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ពី ១០% ទៅ ១៥% ក្នុងរយៈពេល ៣ថ្ងៃនេះ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឥទ្ធិពលខ្យល់មូសុងឦសាននឹងបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពី ១០%…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឥទ្ធិពលខ្យល់មូសុងឦសាននឹងបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពី ១០%…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឥទ្ធិពលខ្យល់មូសុងឦសាននឹងបង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពី ១០% ទៅ ១៥% លាយឡំខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។
តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ គឺជាតំបន់ដែលរងឥទ្ធិពលខ្លាំងជាងគេ ដោយអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥%។ ដោយឡែក សម្រាប់តំបន់វាលទំនាប និងតំបន់ខ្ពង់រាបវិញ ភ្លៀងធ្លាក់អាចកើតមានលើផ្ទៃដីប្រមាណ ១០% ដែលប៉ះពាល់ដល់បណ្តាខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កណ្ដាល ភ្នំពេញ កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ និងតំបន់ជួរភ្នំក្រវាញ។
ជាមួយគ្នានេះ សីតុណ្ហភាពអតិបរមាអាចឡើងដល់ ៣៥°C ហើយស្ថានភាពរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ។ ចំពោះបណ្តាខេត្តដទៃទៀតដែលមិនស្ថិតក្នុងបញ្ជីខាងលើ ត្រូវបានព្យាករណ៍ថាពុំមានភ្លៀងធ្លាក់ឡើយ៕

ចែករំលែកព័តមាននេះ