ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេខ្មៅ៖ ឱសថ​ការពារបេះដូង និងដុតរំលាយជាតិស្ករ

3 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយពីប្រភពបរទេស ការទទួលទានកាហ្វេជារៀងរាល់ថ្ងៃក្នុងកម្រិតសមស្របផ្តល់នូវតុល្យភាពរវាងថាមពល និងសុខភាពរយៈពេលវែង ដោយជាតិកាហ្វេអ៊ីនជួយដាស់ស្មារតីឱ្យស្វាហាប់ បង្កើនការផ្តោតអារម្មណ៍ និងពង្រឹងកម្លាំងសាច់ដុំសម្រាប់ការហាត់ប្រាណ។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំបូរបែបក្នុងគ្រាប់កាហ្វេដើរតួជាខែលការពារបេះដូង កាត់បន្ថយការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២…

សុខភាព៖ យោងតាមការផ្សាយពីប្រភពបរទេស ការទទួលទានកាហ្វេជារៀងរាល់ថ្ងៃក្នុងកម្រិតសមស្របផ្តល់នូវតុល្យភាពរវាងថាមពល និងសុខភាពរយៈពេលវែង ដោយជាតិកាហ្វេអ៊ីនជួយដាស់ស្មារតីឱ្យស្វាហាប់ បង្កើនការផ្តោតអារម្មណ៍ និងពង្រឹងកម្លាំងសាច់ដុំសម្រាប់ការហាត់ប្រាណ។

សារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំបូរបែបក្នុងគ្រាប់កាហ្វេដើរតួជាខែលការពារបេះដូង កាត់បន្ថយការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រមទាំងជួយសម្រួលដល់ការបន្ទោបង់ឱ្យបានទៀងទាត់ផងដែរ។

ទោះជាយ៉ាងណា ការផឹកច្រើនហួសកម្រិត ឬផឹកក្បែរម៉ោងសម្រាកអាចបង្កជាផលរំខានដល់គុណភាពដំណេក ធ្វើឱ្យញ័រទ្រូង បង្កើនការថប់បារម្ភ និងអាចរំខានដល់ប្រព័ន្ធរំលាយអាហារដូចជាការច្រាលអាស៊ីតក្រពះជាដើម។ លើសពីនេះ ជាតិអាស៊ីតរបស់វាអាចបំផ្លាញស្រទាប់ការពារធ្មេញ និងបន្សល់ទុកស្នាមប្រឡាក់ ប្រសិនបើខ្វះការសម្អាតមាត់ធ្មេញឱ្យបានត្រឹមត្រូវ។

ដូច្នេះ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានខ្ពស់បំផុត លោកអ្នកគួរទទួលទានកាហ្វេខ្មៅសុទ្ធក្នុងបរិមាណសមល្មម ចៀសវាងការបន្ថែមជាតិស្ករច្រើន និងផឹកទឹកស្អាតឱ្យបានច្រើនអមជាមួយ ដើម្បីរក្សាតុល្យភាពជាតិទឹក និងសុខភាពរាងកាយឱ្យនៅមាំមួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ