ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទាមទារឱ្យថៃដោះលែងពលរដ្ឋ៣នាក់ និងនាវានេសាទរបស់ពួកគេមកវិញជាបន្ទាន់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ បាន​តវ៉ា​ជា​ផ្លូវការ​ចំពោះ​វត្តមាន​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​នាវា​កងទ័ពជើងទឹក​ថៃ និង​ការ​អនុវត្ត​នីតិ​ថៃ ដោយ​ល្មើសច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ បាន​តវ៉ា​ជា​ផ្លូវការ​ចំពោះ​វត្តមាន​ដោយ​គ្មាន​ការ​អនុញ្ញាត​របស់​នាវា​កងទ័ពជើងទឹក​ថៃ និង​ការ​អនុវត្ត​នីតិ​ថៃ ដោយ​ល្មើសច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ក្រសួងការបរទេស​កម្ពុជា បាន​គូសបញ្ជាក់​ថា សកម្មភាព​របស់​ទ័ពជើងទឹក​ថៃ រួម​មាន​ទាំង​ការ​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា​បី​នាក់ ព្រមទាំង​ការ​រឹបអូស​នាវា​នេសាទ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងនេះ ត្រង់​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៧.២ ម៉ៃ​ល៍​សមុទ្រ​ពី​កោះ​យ៉រ ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា ។ សកម្មភាព​ទាំងនេះ គឺជា​ការ​រំ​លោ​.​ភ​យ៉ាង​ច្បាស់លាស់​លើ​អធិបតេយ្យ និង​ដែនទឹក​របស់​កម្ពុជា ព្រមទាំង​ច្បាប់​អន្តរជាតិ ។

ក្រសួងការបរទេស​កម្ពុជា បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ទាមទារ​ឱ្យ​ថៃ​ដោះ​លែង​ពលរដ្ឋ​កម្ពុជា និង​នាវា​នេសាទ​របស់​ពួក​គេ​ជា​បន្ទាន់​, បញ្ឈប់​នូវ​សកម្មភាព​ល្បាត​ដោយ​គ្មាន​ការ​អនុញ្ញាត ក៏​ដូច​ជា សកម្មភាព​អនុវត្ត​ច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា និង​ចាត់វិធានការ​សម​ស្រប​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​សកម្មភាព​បែប​នេះ​កើតជា​ថ្មី​នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ