ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមចូលរួមការពារសត្វពង្រូល ! ប្រភេទសត្វដែលរងគ្រោះដោយការជួញដូរខ្លាំងបំផុតលើលោក

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទិវា​សត្វ​ពង្រូល​ពិភពលោក​! សត្វ​ពង្រូល ជា​ថនិកសត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ។ វា​មាន​ស្រការ​ពណ៌​ស្រអាប់ គ្របដណ្តប់​ដងខ្លួន​ទាំងមូល លើកលែងតែ​ពោះ និង​ផ្នែក​ក្រោម​ក្បាល…

រាជធានី​ភ្នំពេញ ៖ ទិវា​សត្វ​ពង្រូល​ពិភពលោក​! សត្វ​ពង្រូល ជា​ថនិកសត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ។ វា​មាន​ស្រការ​ពណ៌​ស្រអាប់ គ្របដណ្តប់​ដងខ្លួន​ទាំងមូល លើកលែងតែ​ពោះ និង​ផ្នែក​ក្រោម​ក្បាល ។ ពង្រូល​ច្រើន​រស់នៅ​ក្នុង​ព្រៃ​មាន​ដើមឈើ​ខ្ពស់​ៗ ដោយ​រស់នៅ​ក្នុង​រន្ធ​ឈើ ឬ​រន្ធ​ដី ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន បាន​ប្រកាស​នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

វា​ស៊ី​ស្រមោច សង្អារ អង្ក្រង ឬ​កណ្តៀរ​ជាដើម​ជា​អាហារ ។ សត្វ​ពង្រូល ជា​វិស្វករ​ពង្រឹងគុណភាព​ដី តាម​រយៈ​ការ​ធ្វើ​ឱ្យ​ដី​ធូរ និង​បង្កើន​សារធាតុចិញ្ចឹម​ក្នុង​ដី​ដែល​ធ្វើ​ឱ្យ​រុក្ខជាតិ​លូតលាស់​ល្អ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តាម​រយៈ​ការ​ស៊ី​សត្វល្អិត​តូច​ៗ​ជា​អាហារ ពង្រូល​ដើរតួ​ជា​ភ្នាក់ងារ​កម្ចាត់​សត្វល្អិត​ដ៏​ចំណាន​របស់​ប្រព័ន្ធ​អេកូឡូស៊ី ។ បច្ចុប្បន្ន ពង្រូល​ត្រូវ​បាន​ចាត់ជា​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ ជិត​ផុត​ពូជ​បំផុត និង​ជា​សត្វ​ដែល​មានការ​ជួញដូរ​ច្រើន​ជាងគេ​លើ​ពិភពលោក ។

សូម​ចូលរួម​ការពារ​ថែរក្សា​ប្រភេទ​សត្វ​កម្រ​ដ៏​មាន​តម្លៃ​នេះ តាម​រយៈ​ការ​បញ្ឈប់​ការ​ជួញដូរ និង​បរិភោគ​សាច់សត្វ​ព្រៃ ចូលរួម​ការពារ និង​ស្តារ​ឡើង​វិញ​នូវ​ព្រៃឈើ​ដែល​ជា​ជម្រក​សត្វព្រៃ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​សារៈ​ប្រយោជន៍​សត្វព្រៃ និង​ជីវៈចម្រុះ​ដល់​កូនចៅ​ជំនាន់​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ