ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ឥណ្ឌា ប្តេជ្ញារួមគ្នាពង្រីកសក្តានុពលទេសចរណ៍ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ថ្មី

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កម្ពុជា និង​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​ទីក្រុង Bengaluru នៃ​សាធារណរដ្ឋ​ឥណ្ឌា​សហការ​រួម​គ្នា​ជំរុញ​ទេសចរណ៍​កម្ពុជា និង​ឥណ្ឌា​ជាមួយ​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​ទីក្រុង Bengaluru (Bangalore)…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កម្ពុជា និង​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​ទីក្រុង Bengaluru នៃ​សាធារណរដ្ឋ​ឥណ្ឌា​សហការ​រួម​គ្នា​ជំរុញ​ទេសចរណ៍​កម្ពុជា និង​ឥណ្ឌា​ជាមួយ​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​ទីក្រុង Bengaluru (Bangalore) ។ នេះ​បើ​យោង​តាម​ផេ​ក ក្រសួងទេសចរណ៍​បាន​ប្រកាស​នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ជូន​លោក Karthik Tallam កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ ទីក្រុង Bengaluru (​ឈ្មោះ​ពី​មុន Bangalore) រដ្ឋ Karnataka នៃ​សាធារណរដ្ឋ​ឥណ្ឌា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​កិច្ចសហការ​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​បន្ថែម​រវាង​កម្ពុជា និង​ឥណ្ឌា នា​ទីស្តីការក្រសួង​។

ក្នុង​ឱកាស​នៃ​ជំនួប​ប្រកបដោយ​ផ្លែផ្កា​នេះ លោក Karthik Tallam បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​អនុញ្ញាត​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ពេល​នេះ ដោយ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ផ្សព្វផ្សាយ​លើកកម្ពស់​សក្តានុពល​ទេសចរណ៍ និង​កាលា​នុ​វត្ត​វិនិយោគ​របស់​កម្ពុជា​ជូន​ដល់​វិនិយោគិន និង​ប្រជាពលរដ្ឋ​ឥណ្ឌា ជា​ពិសេស​អ្នក​រស់នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ទីក្រុង Bengaluru (Bangalore) និង​បណ្តា​ក្រោម​ដែន​សមត្ថកិច្ច​របស់​ស្ថាន​កុងស៊ុល​។

បន្ថែម​ពីលើ​នេះ លោក​ក៏​បាន​គូសបញ្ជាក់​ព​ការ​ពង្រឹងពង្រីក​កិច្ចសហការ​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្តសៀមរាប និង​រដ្ឋ Karnataka ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ក្រោម​ក្រប​ខណ្ឌ​កិច្ច​ព្រម​ពៀង​ទំនាក់ទំនង​សម្ព័ន្ធមេត្រីភាព​រវាង​ខេត្តសៀមរាប និង​រដ្ឋ Karnataka ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែកញ្ញា ឆ្នាំ​2025 កន្លង​មក ជា​ពិសេស គឺ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​ជំរុញ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​ដ៏​ធំ Indigo Airlines ហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​ទីក្រុង Bengaluru (​ហៅ​ពី​មុន Bangalore) ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ឡើង ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​ចំពោះ​តួនាទី​ដ៏​សកម្ម​របស់​លោក​កុងស៊ុល​កិត្តិយស ក្នុង​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា និង​កាលានុវត្តភាព​វិនិយោគ​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌា រួម​ទាំង​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​នា​ពេល​នេះ​ដែល​ពិតជា​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ឥណ្ឌា​មក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ