ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការបង្ក្រាប Online Scam នៅប៉ៃលិន ៖ ជនបរទេស និងទីតាំងកាស៊ីណូស្ថិតក្រោមការតាមដាន

2 នាទី មុន

ប៉ៃលិន ៖ យោង​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ប៉ៃលិន កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាស៊ីណូ​ចំនួន…

ប៉ៃលិន ៖ យោង​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ប៉ៃលិន កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាស៊ីណូ​ចំនួន ៣ បន្ថែម​ទៀត ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

ជាក់ស្តែង​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ៖ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​បទបញ្ជា​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត សមត្ថកិច្ច​ចម្រុះ បាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បន្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​កាស៊ីណូ​ចំនួន​៣​ទីតាំង​ទៀត ដែល​មាន​អាជ្ញា​បណ្ណ​ពី គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​.) ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​អនុវត្ត​យ៉ាង​ហ្មឺ​ង​ម៉ាត់​តាម​អនុក្រឹត្យ​លេខ ០៣​អន​ក្រ​.​បក​ចុះ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត ។

ការ​បន្ត​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scam) របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ប៉ៃលិន គឺ​ក្នុង​គោលបំណង​រឹត​បន្តឹង​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ខេត្ត​ទាំងមូល ស្រប​តាម​វិធានការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការងារ​គ្រប់គ្រង​សុវត្ថិភាព តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ការ​ពិនិត្យ​ការ​តាំងទី​លំនៅ​របស់​ជនបរទេស ទីតាំង​កាស៊ីណូ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ជួញដូរ​មនុស្ស ជា​ពិសេស​បទល្មើស​បច្ចេកវិទ្យា ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

សូម​បញ្ជាក់​ថា ៖ ក្រោម​គោលនយោបាយ និង​ឆន្ទៈ​ដឹកនាំ ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ច្បាស់លាស់ របស់​រាជរដ្ឋាភិបាល ដែល​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​កំពុង​អនុវត្ត​ច្បាប់​លើ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ឃាត់ខ្លួន​ឧក្រិដ្ឋជន និង​អ្នក​ពាក់ព័ន្ធ បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស និង​អនុវត្ត​នីតិវិធី បណ្ដេញចេញ​ទៅ​ប្រទេស​កំណើត​ជា​បន្តបន្ទាប់ ជា​ពិសេស​បាន​សហការ​ផ្ដល់​ព័ត៌មាន​អំពី​ខ្សែបណ្ដាញ​មេខ្លោង​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ជា​ច្រើន​ករណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ