ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថាន​វា.យ​ប្រ.ហារ​តាម​អា​កាស​ទៅ​លើ​អាហ្វ​ហ្កានីស្ថាន​ស្លា.ប់​រាប់​សិប​នាក់

31 វិនាទី មុន

ទី​ក្រុង​កាប៊ុល៖ ប៉ាគី​ស្ថាន​ថ្លែង​ថា​ខ្លួន​បាន​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​យុទ្ធ​ជន​នៅ​អាហ្វ​ហ្កា​នីស្ថាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់​។ ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​នោះមាន​លក្ខណៈ​ខ្លាំង​ក្លា​បំផុត​ចាប់​តាំង​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំ​ដែន​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២៥​។ កាល​នោះ​ ភាគី​ទាំង​សង​ខាង​ស្លាប់​មនុស្ស​ជាង​៧០​នាក់​​ និង​របួស​រាប់​រយ​នាក់​។ លើក​នេះ ប៉ាគី​ស្ថាន​អះ​អាង​ថា​ខ្លួន​វាយ​ប្រហារ​ទី​តាំង​៧​កន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​២​។ គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​នោះ​គឺ​ក្រុម​យុទ្ធ​ជន​ដែល​សម្ងំ​លាក់​ខ្លួន​ដើម្បី​ចាំ​ធ្វើ​សកម្ម​ភាព​ដាក់​គ្រាប់​បែក​អត្ត​ឃាត​នៅ​ប៉ាគី​ស្ថាន​។…

ទី​ក្រុង​កាប៊ុល៖ ប៉ាគី​ស្ថាន​ថ្លែង​ថា​ខ្លួន​បាន​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​យុទ្ធ​ជន​នៅ​អាហ្វ​ហ្កា​នីស្ថាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​សិប​នាក់​។ ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​នោះមាន​លក្ខណៈ​ខ្លាំង​ក្លា​បំផុត​ចាប់​តាំង​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំ​ដែន​កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២៥​។ កាល​នោះ​ ភាគី​ទាំង​សង​ខាង​ស្លាប់​មនុស្ស​ជាង​៧០​នាក់​​ និង​របួស​រាប់​រយ​នាក់​។

លើក​នេះ ប៉ាគី​ស្ថាន​អះ​អាង​ថា​ខ្លួន​វាយ​ប្រហារ​ទី​តាំង​៧​កន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​២​។ គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​នោះ​គឺ​ក្រុម​យុទ្ធ​ជន​ដែល​សម្ងំ​លាក់​ខ្លួន​ដើម្បី​ចាំ​ធ្វើ​សកម្ម​ភាព​ដាក់​គ្រាប់​បែក​អត្ត​ឃាត​នៅ​ប៉ាគី​ស្ថាន​។ ក្រសួង​ព័ត៌​មាន​ប៉ាគី​ស្ថាន​ចេញ​សេចក្ដី​ប្រកាស​ថា​យោធា​របស់​ខ្លួន​វាយ​ប្រហារ​​​ពួក​យុទ្ធ​ជន​​​តាលីបង់​ដែល​មាន​ដើម​កំណើត​ប៉ាគី​ស្ថាន និង​បក្ស​ពួក​របស់​ពួក​គេ រួម​ទាំង​បក្ស​ពួក​របស់​ក្រុម​អាយ​ស៊ីស​។​

ក្រសួង​ការ​ពារ​ជាតិ​អាហ្វ​ហ្កានីស្ថាន​ថ្លែង​ថា​មនុស្ស​រាប់​សិប​នាក់​ជា​ជន​ស៊ីវិល​ដែល​គ្មាន​កំហុស​ត្រូវ​ពលី​ជីវិត​ និង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​នោះ​។ ជន​ជាតិ​អាហ្វ​ហ្កានីស្ថាន​ម្នាក់​និយាយ​ថា​អ្នក​រស់​នៅ​ទី​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ធម្ម​តា​។ ពួក​គេ​ជា​សាច់​ញាតិ​របស់​យើង​។ នៅ​ពេល​ការ​ទម្លាក់​គ្រាប់​បែក​កំពុង​កើត​ឡើង​ មនុស្ស​ម្នាក់​ដែល​អាច​គេច​ផុត​ពី​សេច​ក្ដី​ស្លាប់​បាន​ស្រែក​ឱ្យ​គេ​ជួយ​។​

ប្រតិ​កម្ម​ចំពោះ​ការ​វាយ​ប្រហារ​នេះ ក្រសួង​ការ​ពារ​ជាតិ​អាហ្វ​ហ្កា​នីស្ថាន​ប្រកាស​ថា​ខ្លួន​នឹង​ឆ្លើយ​តប​ដោយ​សមា​មាត្រ​។ ចាប់​តាំង​ពី​ក្រុម​តាលី​បង់​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០២១ ប៉ាគីស្ថាន​ និង​អាហ្វ​ហ្កា​នីស្ថាន​​​កាន់​តែ​មាន​ទំនាក់​ទំនង​​​ល្វីង​ជូរ​ចត់​នឹង​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ អង្គ​ការ​សហ​ប្រជា​ជាតិ​អះ​អាង​ថា​យុទ្ធ​នា​ការ​វាយ​ប្រហារ​របស់​យោធា​ប៉ាគីស្ថាន​​ទៅ​លើ​​អាហ្វា​ហ្កា​នីស្ថានចាប់​ពី​ខែ​តុលា​ដល់​ខែ​ធ្នូ ឆ្នាំ​២០២៥ ​បាន​សម្លាប់​ជន​ស៊ីវិល​៧០​នាក់​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ