ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្លងចរន្តអគ្គិសនី​ ឆេះ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​អាច​បណ្តាល​ឆ្លង​ចរន្ត​អគ្គី​ស​នី​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦​នៅ​ភូមិ​ប្រ​ហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖​ម្ខា​ស់​ផ្ទៈ​ឈ្មោះ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​១​ខ្នង​និង​សម្ភារៈ​អស់ទាំង​ស្រុង​អាច​បណ្តាល​ឆ្លង​ចរន្ត​អគ្គី​ស​នី​កើតឡើង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦​នៅ​ភូមិ​ប្រ​ហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។
លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​៖​ម្ខា​ស់​ផ្ទៈ​ឈ្មោះ ញ៉ា​ញ់ ភេទ​ប្រុស​អាយុ​ជាង​៦០​ឆ្នាំ​ត្រូវ​ប្តី និង​ប្រពន្ធ​ឈ្មោះ លឿម ផា​ន់​រី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ​មាន​កូនចៅ​ក្នុង​បន្ទុក​៨​នាក់​រស់នៅ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ​កម្លាំង​អន្តរាគមន៍​ជា​ច្រើន​នាក់​មាន​នគរបាល កងរាជអាវុធហត្ថ យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​និង​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គី​ភ័​៥​គ្រឿង​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៣​គ្រឿង និង​រថ​ន្ត​ពន្លត់​អគ្គ​ភ័យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​២​គ្រឿង​បាន​អន្តរាគមន៍​ពន្លត់​។

លោក ស្រេង សុផល បាន​បញ្ជាក់​ថា​៖ អគ្គី​ភ័យ​ដែល​កើតឡើង​ការ​សន្និដ្ឋាន​ដំបូង​អា​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ឆាបឆេះ​ខូចខាត​ផ្ទៈ​ឈើ​ប្រង់​ស័ង្កសី​និង​សំ​យ៉ាប​មុង​និង​ផ្ទៈ​បាយ​ថ្ម​ដែល​មាន​ទំហំ​ទទឹង​៨​ម៉ែត្រ​និង​បណ្តា​យ​ជិត​២០​ម៉ែត្រ​និង​ខូចខាត​សម្ភារៈ​ទាំងស្រុង​និង​ប្រើប្រាស់​ទឹក​ចំនួន​៥​ឡាន​ទើប​គ្រប់គ្រង​ស្ថាន​ការ​មិន​រាលដាល​ដល់​ផ្ទៈ​អ្នក​ជិតខាង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ