ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បោះបង់​ការងារ​ថ្នាក់​គ្រប់គ្រង ស្រវា​ការងារ​​សាម​ញ្ញ​នៅ​ជនបទ​ស្ងាត់ជ្រងំ​ ព្រោះ​សម្ពាធ​ការងារ

25 វិនាទី មុន

ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ដឹង​ថា​បាន​សុខចិត្ត​បោះបង់​ការងារ​ថ្នាក់​គ្រប់គ្រង​ប្រាក់ខែ​ច្រើន​រវល់​ខ្លាំង មក​ជ្រើសរើស​ការងារ​ដ៏​សាមញ្ញ​នៅ​កោះ​ស្ងាត់​មួយ​នៅ​តំបន់​ជនបទ ។ រឿង​នេះ​វា​កើតឡើង​នៅ​ឯ​ប្រទេស​ចិន ឯណោះ​ទេ ប៉ុន្តែ វា​ជា​និន្នាការ​ថ្មី ហើយ​ក៏​អាច​នឹង​មាននៅ​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ ។ តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន…

ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ដឹង​ថា​បាន​សុខចិត្ត​បោះបង់​ការងារ​ថ្នាក់​គ្រប់គ្រង​ប្រាក់ខែ​ច្រើន​រវល់​ខ្លាំង មក​ជ្រើសរើស​ការងារ​ដ៏​សាមញ្ញ​នៅ​កោះ​ស្ងាត់​មួយ​នៅ​តំបន់​ជនបទ ។ រឿង​នេះ​វា​កើតឡើង​នៅ​ឯ​ប្រទេស​ចិន ឯណោះ​ទេ ប៉ុន្តែ វា​ជា​និន្នាការ​ថ្មី ហើយ​ក៏​អាច​នឹង​មាននៅ​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ ។

តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ឈ្មោះ យឺ លី អាយុ​៤៦​ឆ្នាំ ធ្លាប់​កាន់​តួនាទី​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​មួយ​នៅ​ទីក្រុង​ប៉េ​កាំ​ង​អស់​រយៈពេល​ជិត​២០ ឆ្នាំ​មុន​ពេល​លាលែង​ពី​តំណែង​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២៥ ។

ស្ត្រី​រូប​នោះ បាន​សម្រេចចិត្ត​លះបង់​ការងារ​នោះ​ដោយ​គ្មាន​ស្តាយស្រណោះ​ហើយ​ស្រវា​ចាប់​យក​ការងារ​ត្រឹមតែ​ជា កម្មករ​ត្រួតពិនិត្យ​គុណភាព​នៅ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយ​នៅ​លើ​កោះ ដុ​ង​ហៃ (Dongzhai ) ដែល​គ្មាន​មនុស្ស​រស់នៅ នៅ​ខេត្ត​ហេ​ណា​ន ។

ជាមួយនឹង​ការងារ​ថ្មី​នេះ ស្ត្រី​រូប​នោះ​អាច​រក​ចំណូល​បាន​ត្រឹមតែ ៤៣០ ដុល្លារ​នៅ​ក្នុង​មួយ​ខែ ហើយ​ឈប់​សម្រាក​ត្រឹម​៤​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ជា​ការងារ​ដែល​មិន​មាន​សម្ពាធ​ដូច​ជា​នៅ​កន្លែង​ពី​មុន ។

ស្ត្រី​រូប​នោះ​បាន​អះអាង​ថា ការងារ​ពី​មុន​លោកស្រី​ត្រូវធ្វើ​ដំណើរ​អាជីវកម្ម​៣០០​ថ្ងៃ​នៅ​ក្នុង​មួយ​ឆ្នាំ ហើយ​ចំណាយពេល​ធ្វើ​ដំណើរ​ពី​លំនៅ​ស្ថាន​ទៅ​កន្លែង​ការងារ​មួយ​ថ្ងៃជា​មធ្យម​៤​ម៉ោង ដូច្នេះ​ស្ត្រី​រូប​នោះ​ប្រឈម​មុខ​នឹង​ការ​ទ្រុ​ធ​ទ្រោម​សុខភាព​រាង​កាយ​និង​ផ្លូវចិត្ត​។

ដោយឡែក​ការងារ​ថ្មី​ថ្វី​ត្បិត​ចំណូល​តិច ការងារ​ឈប់​សម្រាក​ត្រឹម​៤​ថ្ងៃ​នៅ​ក្នុង​មួយ​ខែ​ពិតមែន ប៉ុន្តែ​វា​ផ្តល់​ពេលវេលា​ប្រចាំ​ថ្ងៃ​ច្រើន ហើយ​ជីវិត​រស់នៅ​កន្លែង​ការងារ​ថ្មី​ក៏​ប្រសើរ ដោយ​អាច​ឲ្យ​ខ្លួន​មាន​ពេលវេលា​ផ្ទាល់ខ្លួន​មាន​ពេល​រីករាយ មាន​ពេល​កំសាន្ត​ច្រើន ទោះបីជា​កន្លែង​ស្នាក់​នៅ​មិន​ស្អាត អាកាសធាតុ ប្លែក ហើយ​ជីវភាព​ក៏​ខុស​ប្លែក​ពី​មុន​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ