ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យកំពុងតែឆាបឆេះក្នុងដីចំការស្វាយមួយកន្លែងនៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤ទៅលេខ២៥ នៅក្នុងភូមិតាំងស្នោរ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា ករណីអគ្គីភ័យកំពុងឆេះចំការស្វាយនេះ កម្លាំងនគរបាលបានប្រើរថយន្ដអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចេញជួយអន្ដរាគមន៍ហើយ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ថា មូលហេតុនៃ ការឆេះចំការស្វាយខាងលើនេះបណ្តាលមកពី ភ្លេីងឆេះស្មៅដែលងាប់ៗ រួចហើយបានរាលដាលកាន់តែខ្លាំងដល់ចំការស្វាយ តែម្ដង នៅពេលនេះប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងតែអន្តរាគមន៍ជួយពន្លត់ហើយ៕



ចែករំលែកព័តមាននេះ