ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​កំពុង​ពិចារណា​វា.យ​ប្រ.ហារ​អ៊ីរ៉ង់​មាន​ដែន​កំណត់​ទោះ​បី​ប្រទេស​ទាំង​២​បន្ត​ចរ​ចា​គ្នា​ក្ដី

57 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ព្រមា​ន​ថា​អាមេរិក​អាច​នឹង​ចាប់​ផ្ដើម​វាយ​ប្រហារ​អ៊ីរ៉ង់​មាន​កម្រិត​កំណត់​នា​ពេល​ឆាប់​ៗ​នេះ​ទោះ​បី​ប្រមុខ​ការ​ទូត​អ៊ីរ៉ង់​អះ​អាង​ថា​ខ្លួន​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀ​ងនុយ​ក្លេ​អ៊ែរ​ដែល​នឹង​រួច​រាល់​នៅ​ក្នុង​រយៈ​ពេល​ពី​រ​បី​ថ្ងៃ​ខាង​មុខ​នេះ​ក៏​ដោយ​។ ​នៅ​ពេល​​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​​​តើ​អាមេរិក​អាច​នឹង​ប្រើ​ចំណាត់​ការ​យោធា​មាន​កម្រិត​កំណត់​ទៅ​លើ​អ៊ីរ៉ង់​ដែរ​ឬ​ទេ​នៅ​ពេល​កំពុង​ចរ​ចា​គ្នា? លោក​ត្រាំ​ឆ្លើយ​តប​ថា​​លោក​កំពុង​ពិចារណា​ទៅ​លើ​បញ្ហា​នេះ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក​ថា​អ៊ីរ៉ង់​គួរ​ណាស់​ប្រញាប់​ចរ​ចា​ឱ្យ​ចេញ​ជា​កិច្ច​ព្រម​ព្រៀង​។ រដ្ឋ​ម​ន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​​ថ្មី​ៗ​​នេះ​ថា​ប្រទេស​របស់​លោក​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ អាច​នឹង​រួច​នរាល់​​ត្រឹម​រយៈ​ពេល​ពីរ​ ឬ​បី​ថ្ងៃ​ខាង​មុខ​។ បន្ទាប់​មក​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពិនិត្យ​មើល​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ព្រមា​ន​ថា​អាមេរិក​អាច​នឹង​ចាប់​ផ្ដើម​វាយ​ប្រហារ​អ៊ីរ៉ង់​មាន​កម្រិត​កំណត់​នា​ពេល​ឆាប់​ៗ​នេះ​ទោះ​បី​ប្រមុខ​ការ​ទូត​អ៊ីរ៉ង់​អះ​អាង​ថា​ខ្លួន​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀ​ងនុយ​ក្លេ​អ៊ែរ​ដែល​នឹង​រួច​រាល់​នៅ​ក្នុង​រយៈ​ពេល​ពី​រ​បី​ថ្ងៃ​ខាង​មុខ​នេះ​ក៏​ដោយ​។ ​នៅ​ពេល​​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​​​តើ​អាមេរិក​អាច​នឹង​ប្រើ​ចំណាត់​ការ​យោធា​មាន​កម្រិត​កំណត់​ទៅ​លើ​អ៊ីរ៉ង់​ដែរ​ឬ​ទេ​នៅ​ពេល​កំពុង​ចរ​ចា​គ្នា? លោក​ត្រាំ​ឆ្លើយ​តប​ថា​​លោក​កំពុង​ពិចារណា​ទៅ​លើ​បញ្ហា​នេះ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក​ថា​អ៊ីរ៉ង់​គួរ​ណាស់​ប្រញាប់​ចរ​ចា​ឱ្យ​ចេញ​ជា​កិច្ច​ព្រម​ព្រៀង​។

រដ្ឋ​ម​ន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​​ថ្មី​ៗ​​នេះ​ថា​ប្រទេស​របស់​លោក​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​នៃ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ អាច​នឹង​រួច​នរាល់​​ត្រឹម​រយៈ​ពេល​ពីរ​ ឬ​បី​ថ្ងៃ​ខាង​មុខ​។ បន្ទាប់​មក​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពិនិត្យ​មើល​។ លោក​អារ៉ាក់​ឈី​គិត​ថា​មិន​យូរ​ទេ​ យ៉ាង​ខ្លាំង​ត្រឹម​មួយ​សប្ដាហ៍​ ឬ​យូរ​ជាង​នេះ​បន្តិច​បន្តួច​ យើង​អាច​ចាប់​ផ្ដើម​ចរ​ចា​គ្នា​ជា​ថ្មី លើក​នេះ​ត្រូវ​មាន​ភាព​ហ្មត់​ចត់ និង​ប្រាកដ​និយម​។

ភាព​តាន​តឹង​រវាង​ប្រទេស​គូ​សត្រូវ​ដ៏​យូរ​អង្វែង​ទាំង​២​ចាប់​ផ្ដើម​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ពេល​រដ្ឋ​បាល​របស់​លោក​ដូណាល់​ត្រាំ​ទាមទារ​ឱ្យ​អ៊ីរ៉ង់​ធ្វើ​សម្ប​ទាន​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ និង​នៅ​ពេល​យោធា​អាមេរិក​បន្ត​បញ្ជូន​កង​ទ័ព និង​គ្រឿង​សព្វា​វុធ​ទៅ​តំបន់​មជ្ឈិម​បូព៌ា​កាន់​តែ​ច្រើន​​ឡើង​ៗ​ដើម្បី​ត្រៀម។​​ បើ​ការ​ចរ​ចា​បរាជ័យ​ សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​ដោយ​ជៀស​មិន​រួច​។ គេ​ឃើញ​ថា​អា​មេ​រិក​បញ្ជូន​នាវា​ចម្បាំង​ និង​យន្ត​ហោះ​ទៅ​ទី​នោះ​ជា​បន្ត​បន្ទាប់​។​

កាល​ពី​ថ្ងៃ​សុក្រ នាវា​ដឹក​យន្ត​ហោះ​​យូ​អែស​អែស ជើ​រ៉ល​ហ្វត (USS Gerald Ford) បាន​បើក​ឆ្លង​កាត់​ច្រក​សមុទ្រ​​ជី​ប្រាល់​តា (Gibraltar) និង​បើក​ចូល​សមុទ្រ​មេ​ឌីទែ​រ៉ាណេ​។ អ៊ីរ៉ង់​ និង​អាមេរិក​បាន​ឱ្យ​សញ្ញា​ថា​ពួក​គេ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សង្គ្រាម​បើ​សិន​ការ​ចរ​ចា​នុយ​ក្លេអ៊ែរ​បរាជ័យ​។ ប្រមុខ​ការ​ទូត​អ៊ីរ៉ង់​អះ​អាង​ថា​រដ្ឋា​ភិបាល​របស់​លោក​ចង់​ដោះ​ស្រាយ​បញ្ហា​តាម​មធ្យោ​បាយ​ការ​ទូត​។ ប៉ុន្តែ​លោក​ក៏​សូម​ព្រមាន​ផង​ដែរ​ថា​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ធ្វើ​សង្គ្រាម​។​

​អ្នក​វិភាគ​អំពី​បញ្ហា​អ៊ីរ៉ង់​ លោក​​អាលី​ វេស (Ali Vaez) ថ្លែង​ថា​បើ​សិន​គេ​ប្រើ​ប្រាស់​កម្លាំង​យោធា​មក​លើ​ខ្លួន អ៊ីរ៉ង់​​មិន​នៅ​ស្ងៀម​ទេ​ព្រោះ​​បញ្ហា​នេះ​ពាក់​ព័ន្ធ​នឹង​ជោគ​វាសនា​ស្លាប់​-​រស់​របស់​ខ្លួន​។ លោក​យល់​ថា​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់​មិន​មែន​និយាយ​លេង​សើច​ទេ​នៅ​ពេល​ពួក​គេ​ប្រកាស​ឆ្លើយ​តប​វិញ​​​បើ​អាមេរិក​ប្រើ​កម្លាំង​យោធា​។ ពួក​គេ​នៅ​តែ​មាន​ជំនឿ​ថា​ទោះបី​អាមេរិក​ប្រើ​វិធាន​ការ​យោធា​ក៏ពួក​គេ​នៅ​តែ​បន្ត​កាន់​អំណាច​នៅ​អ៊ីរ៉ង់​ដដែល​៕ ប្រភព៖ អេ​ភី និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ