ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ប្តី​ស្តីបន្ទោស​រឿង​យក​លុយ​ជួយ​សាច់ញាតិ ស្ត្រី​ម្នាក់​នៅ​ស្ទឹង​ត្រែង ប្រឌិត​ថា មាន​ចោរ​ភ្ជង់​ប្លន់

25 វិនាទី មុន

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ក្តៅ​គគុក លើករណី ចោរប្លន់​ប្រដាប់​អាវុធ​មួយ ប៉ុន្តែ​ចុង​ក្រោយ បែរជា​សាច់​រឿង…

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ក្តៅ​គគុក លើករ
ណី ចោរប្លន់​ប្រដាប់​អាវុធ​មួយ ប៉ុន្តែ​ចុង​ក្រោយ បែរជា​សាច់​រឿង គឺ​ប្រឌិត​ឡើង​ទាំងស្រុង ដើម្បី​បិទ​បាំង​កំហុស​ដែល​យក​ទ្រព្យសម្បត្តិ​ទៅ​ជួយ​គ្រួសារ ។

ទាក់ទង​ករណី​នេះ កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Bong Leang” ដែល​បាន​បង្ហោះ​សារ​ថា “​លោក​ចោរ​ចូល​ប្លន់​ដល់​ក្នុង​បន្ទប់ ជំរិត​យក​លុយ ដោយ​អាវុធ​កាំភ្លើងខ្លី មួយ​ដើម អស់​លុយ​ពី​ផ្ទះ​សឹងតែ​មិន​មាន​លុយ​មួយ​រៀល នៅ​ហ្នឹង​ខ្លួន​ទេ មិន​ទាន់​បាន​បី​ថ្ងៃ​ផង ឥឡូវ​កូន​ឈឺ ចូល​ពេទ្យ​ទៀត​ខេត្តស្ទឹងត្រែង ឥឡូវ​ចាប់ផ្តើម​មាន​ចោរប្លន់​ហើយ សូម​បងប្អូន​អាជីវករ​លក់ដូរ​នានា សូម​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា លុយ​ពិបាក​រក​ណាស់ វា​មក​ប្លន់​យើង​តែ​បួនដប់​នាទី មួយ​ភ្លែត គឺ​អស់ហើយ​សូម​ប្រុង​ប្រយ័ត្ន​អ្នក​ខេត្តស្ទឹងត្រែង​យើង​” ។

ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​ដិត​ដល់ ពី​មន្ត្រី​កងរាជអាវុធហត្ថ ស្ត្រី​ជា​ភរិយា​ឈ្មោះ ហាក់ គឹ​ម​មួយ អាយុ ២៥​ឆ្នាំ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រៀបចំ​ប្រឌិត​សាច់​រឿង​នេះ​ឡើង ដើម្បី​ភូត​កុហក​ស្វាមី​។ ទ្រព្យសម្បត្តិ ដែល​នាង​ប្រាប់​ប្តី​ថា បាត់បង់​រួម​មាន ៖ មាស ១​តម្លឹង ៣​ជី គ្រឿងអលង្កា​ប្លា​ទី​ន តម្លៃ​ប្រមាណ ៣​លាន​រៀល លុយ​ចំនួន ៧​លាន​រៀល​។ មាស និង​លុយ​ទាំងនោះ ទៅ​ជួយ​បងស្រី​បង្កើត ដែល​ជា​មេម៉ាយ​កូន ៤​នាក់ ដើម្បី​បើកមុខ​របរ​។ ផ្ញើ​ទៅ​ព្យាបាល​ឪពុក​ម្តាយ​នៅ​ពេទ្យ​ប្រទេស​វៀតណាម ដែល​មាន​ជំងឺ​ចាស់ជរា ។ ដោយសារ​ខ្លាច​ប្តី​ស្តីបន្ទោស ទើប​សម្រេចចិត្ត​បង្កើត​រឿង​ចោរប្លន់​នេះ​ឡើង​តែ​ម្តង ។

ជា​គោលការណ៍​ច្បាប់ មាត្រា ៥២៤ ៖ ការ​ប្ដឹង​ភូត​កុហក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​តុលាការ នាំ​ឱ្យ​មានការ​ស៊ើបអង្កេត​ឥត​ប្រ​យោ
ជន៍​។ ទោស​កំហុស ៖ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (​មួយ​) ខែ ដល់ ៦ (​ប្រាំមួយ​) ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០,០០០ (​មួយ​សែន​) រៀល ដល់ ១,០០០,០០០ (​មួយ​លាន​រៀល​) ។

ទោះជា​យ៉ាងណា ដោយ​មានការ​យោគយល់ និង​ស​ណ្ដោះ​ប្រណី​ពី​លោក សរ សុ​ពុ​ត្រា អភិបាលខេត្ត លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អាជ្ញាធរ​បាន​សម្រេច​មិន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឡើយ ដោយ​យល់​ឃើញ​ថា គាត់​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ពិចារណា និង​មាន​បញ្ហា​ជីវភាព​គ្រួសារ​។ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម
ភាព​បែប​នេះ​តទៅ​ទៀត ។

អង្គភាព​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ប្រឌិត​រឿងរ៉ាវ​ក្លែងក្លាយ ដែល​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​សង្គម​។ ប្រសិនបើ​មាន​បទល្មើស​ពិតប្រាកដ សូម​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ