ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន​ប្រកាស​ថា​លោក​ត្រាំ​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​ចិន​នា​ចុង​ខែ​មីនា​

15 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​៣១​ខែ​មីនា​ដល់​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០២៦​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​សេត​វិមាន​។ ​ការ​កំណត់​កាល​បរិច្ឆេទ​ទស្សន​កិច្ច​នេះ​ចំ​ពេល​ដែល​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ ​ចាត់​ទុក​ថា​ប្រទេស​ទាំង​២​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​។ លោក​​ត្រាំ​ចាត់​ទុក​​គម្រោង​ទស្សន​កិច្ច​លើក​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​។ ការ​ប្រកាស​អំពី​គម្រោង​ទស្សន​កិច្ច​នេះ​កើត​ឡើង​តែ​បន្តិច​ប៉ុណ្ណោះ​មុន​ពេល​តុលាការ​កំពូល​អាមេរិក​សម្រេច​ទុក​ជា​មោឃៈ​​នូវ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ទៅ​លើ​ប្រទេស​នានា​ទូទាំង​សាកល​លោក​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​៣១​ខែ​មីនា​ដល់​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០២៦​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​សេត​វិមាន​។ ​ការ​កំណត់​កាល​បរិច្ឆេទ​ទស្សន​កិច្ច​នេះ​ចំ​ពេល​ដែល​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ ​ចាត់​ទុក​ថា​ប្រទេស​ទាំង​២​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​។ លោក​​ត្រាំ​ចាត់​ទុក​​គម្រោង​ទស្សន​កិច្ច​លើក​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​។

ការ​ប្រកាស​អំពី​គម្រោង​ទស្សន​កិច្ច​នេះ​កើត​ឡើង​តែ​បន្តិច​ប៉ុណ្ណោះ​មុន​ពេល​តុលាការ​កំពូល​អាមេរិក​សម្រេច​ទុក​ជា​មោឃៈ​​នូវ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ទៅ​លើ​ប្រទេស​នានា​ទូទាំង​សាកល​លោក​។ ការ​ដំឡើង​ពន្ធ​​ជា​តាក់​ទិចរបស់​​​លោក​ត្រាំ​​ដើម្បី​បញ្ជ្រាប​ឥទ្ធិ​ពល​ទៅ​លើ​ប្រទេស​ដទៃ​​ឱ្យ​​គាំទ្រ​គោល​នយោ​បាយ​របស់​លោក​។ បញ្ហា​ពន្ធ​គយ​ទំនង​ជា​របៀប​វារៈ​​សំខាន់​នៅ​ក្នុង​​គម្រោង​ទស្សន​កិច្ច​លើក​នេះ​។

ប្រទេស​ចិន​ក៏​ត្រៀម​ចាត់​វិធាន​ការ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​គំរាម​ដំឡើង​ពន្ធ​ផង​ដែរ​។ ក្នុង​នោះ ចិន​អាច​ឈប់​ទិញ​សណ្ដែក​សៀង​ដែល​ជា​ទំនិញ​ដឹក​ទៅ​លក់​នៅ​ចិន​ច្រើន​បំផុត​។ ​មិន​មែន​តែ​លោក​ត្រាំ​ម្នាក់​​ទេ​ដែល​បំពេញ​ទស្សន​កិច្ច​នៅ​ចិន​។ ត្រឹម​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ចិន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​របស់​មេ​ដឹកនាំ​បស្ចិម​ប្រទេស​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​​​​នាយក​រដ្ឋ​មន្ត្រី​កាណាដា​​ផង​ដែរ​​។

កាណាដា​ទើប​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ចិន​ និង​អនុញ្ញាត​ឱ្យ​នាំ​ចូល​រថ​យន្ត​អគ្គិសនី​របស់​ចិន​ដូច​ធម្ម​តា​ឡើង​វិញ​។ ប្រទេស​ចិន​កំពុង​ត្រូវ​ប៉ាន់​ឡាន​អគ្គិសនី​សម្បើម​ណាស់​ព្រោះ​ប្រទេស​ចិន​បាន​វិនិយោគ​យ៉ាង​ច្រើន​សម្បើម​ទៅ​លើ​បច្ចេក​វិទ្យា​ទំនើប​ និង​ថាម​ពល​កកើត​ឡើង​វិញ​​។ ការ​ធ្វើ​ដំណើរ​របស់​លោក​ត្រាំ​ទៅ​ចិន​លើក​នេះ​ជា​ទស្សន​កិច្ច​លើក​ដំ​បូង​ចាប់​តាំង​ពី​ក្រោយ​ជំងឺ​កូវីដ​១៩​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ