ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​ចូលរួម​អភិវឌ្ឍ​ធនធាន​វ័យក្មេង តាម​រយៈ​អាហារូបករណ៍​អភិ​សន្តិ​បណ្ឌិត ស សុខា

31 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ផ្សារ​ភ្ជាប់​ចំណេះដឹង​ទៅ​ដល់​សិស្ស​-​និស្សិត​គ្រប់​តំបន់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​អាហារូបករណ៍​អភិ​សន្តិ​បណ្ឌិត ស សុខា ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ…

រាជធានីភ្នំពេញ​ ៖ ផ្សារ​ភ្ជាប់​ចំណេះដឹង​ទៅ​ដល់​សិស្ស​-​និស្សិត​គ្រប់​តំបន់ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​អាហារូបករណ៍​អភិ​សន្តិ​បណ្ឌិត ស សុខា ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍ ជា​ពិសេស ឱកាស​ហាត់​ការ និង​ឱកាស​ការងារ​លើ​ជំនាញ​ជា​ច្រើន​នៅ​ក្នុង​រោងចក្រ​លំដាប់​ពិភពលោក ខ្មែរ ប៊ែ​វើ​រី​ជី​ស ដល់​និស្សិត​អាហារូបករណ៍​ផ្ទាល់​។

ពិធី​ជួប​សំ​ណះ​សំ​ណា​ល ពិសារ​អាហារ​សាមគ្គី និង​ការ​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​អាហារូបករណ៍​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ប្រព្រឹត្តិ​ឡើង​ក្រោម​វត្តមាន
​អ​ញ្ជើញ​ចូលរួម​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ស្ថាបនិក​អាហារូបករណ៍​អភិ​សន្តិ​បណ្ឌិត ស សុខា​, លោក​អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​, ព្រមទាំង​ឯកឧត្តម លោក​ជំទាវ លោក​បណ្ឌិត លោក​-​លោកស្រី សកលវិទ្យា​ធិ​ការ នាយក​វិទ្យាស្ថាន និង​សមាជិក​-​សមាជិកា​ជា​ច្រើន​រូប​ទៀត​ ។

ក្នុង​នោះ​ផង​ដែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន ជីប ម៉ុង ជា​ក្រុមហ៊ុនមេ តែងតែ​ដើរតួ​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​ជំនាន់​ក្រោយ តាម​រយៈ​ការ​សហការ​ផ្តល់​អាហារូបករណ៍ ឬ​ការ​ចុះ​កម្មសិក្សា​ផ្សេង​ៗ ជា​ពិសេស គឺ​ការ​ចូលរួម​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ទូ​ទាំង​ប្រទេស​សរុប​ជាង​១​ម៉ឺន Tablet ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥​ ។

ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បាន​បង្កើត​កម្មវិធី Young Talent Program ដែល​អនុញ្ញាត​ឱ្យ​សិស្ស​-​និស្សិត​ជា​ច្រើន​រូប មានឱកាស​ចូល​ហាត់​ការ​នៅ​គ្រប់​ពហុ​ពាណិជ្ជកម្ម​ជាង​១៤ របស់ ជីប ម៉ុង ដែល​ក្លាយជា​ទីតាំង​ធំ​មួយ សម្រាប់​និស្សិត​ចុះ​មក​អនុវត្ត​ពី​ទ្រឹស្តី​ផ្ទាល់ រៀនសូត្រ​ពី​តិច​និច​ជាក់ស្តែង ក៏​ដូច​ជា​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំបាក​នៅ​ពេល​ចេញ​ធ្វើការ ក្នុង​ពេល​៣​ខែ​នេះ​ ។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បង្កើត និង​គ្រប់គ្រង​ដោយ​សហគ្រិន​ខ្មែរ នឹង​នៅ​តែ​បន្ត​ការ​គាំទ្រ​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ ជា​ពិសេស ​បណ្តុះបណ្តាល​ធនធាន​កូន​ខ្មែរ​ជំនាន់​ក្រោយ ដោយ​រួម​បញ្ចូល​​ទាំង​ជំនាញ​ទន់ រឹង ផ្តល់​ឱកាស​ដក​ពិសោធន៍​ជាក់ស្តែង ដើម្បី​ជួយ​តម្រង់​ទិស​ដៅ​ការងារ ឬ​ចំណេះ​ជំនាញ​ផ្សេង​ៗ ដែល​ជា​គ្រឹះ​សំខាន់​នៃ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស រោងចក្រ​លំដាប់​ស្តង់ដា​ពិភពលោក ។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ