ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រត់មិនរួចឡើយ! ៥ថ្ងៃក្រោយធ្វើសកម្មភាពកា.ប់បំ.ផ្លា.ញម៉ូតូអ្នកដទៃ ក្មេ.ង.ទំ.នើ.ង.២នាក់​ត្រូវ​ចាប់​ខ្លួន​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្មេង​​ទំនើង​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រយៈពេល​៥​ថ្ងៃ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដេញ​តាម​កាប់​ទៅ​លើ​ក្មេង​ប្រុស​ម្នាក់ ដោយ​ចោទ​ថា​ ឌឺដង​ដាក់​ពួក​ខ្លួន ។ ប៉ុន្តែ​កាប់​អត់​បាន​នោះ​ឡើយ…

រាជធានី​ភ្នំពេញ​ ៖ ក្មេង​​ទំនើង​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រយៈពេល​៥​ថ្ងៃ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដេញ​តាម​កាប់​ទៅ​លើ​ក្មេង​ប្រុស​ម្នាក់ ដោយ​ចោទ​ថា​ ឌឺដង​ដាក់​ពួក​ខ្លួន ។ ប៉ុន្តែ​កាប់​អត់​បាន​នោះ​ឡើយ ដោយសារ​ក្មេង​ប្រុស​រូប​នោះ​រត់​ចោល​ម៉ូតូ​ឲ្យ​អ្នក​ភូមិ​ជួយ ហើយ​ក្មេង​ស្ទាវ​ទំនើង​២​នាក់​ខាងលើ ក៏​កាប់​បំផ្លាញ​ម៉ូតូ ​ដើម្បី​បញ្ចេញ​កំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្ដង ។

ក្មេង​ទំនើង​ទី​១-​ឈ្មោះ​សេង ច័ន្ទ​ម៉េ​ង​ហុង អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ នគរបាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ទី​២-ឈ្មោះ រឹម ដា​វី​ន អាយុ​១៦​ឆ្នាំ ត្រូវ​នគរបាល​ឃាត់ខ្លួន​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ ឃាត់ខ្លួន​នៅ​តាម​ផ្លូវ​បេតុង​ក្នុង​បុរី ហុ​ក ឆេ​ង ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ដោយឡែក​ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ញ៉េ​ប ច័ន្ទ​សុ​ធិ​វ័​ន្ត អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ រីឯ​ម៉ូតូ​ដែល​ត្រូវ​កាប់​បំផ្លាញ​នោះ ម៉ាក​HONDA SUPER CUB ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1AU-7375 រង​ការ​ខូចខាត​កុង​ទ័​រ ។

នគរបាល​បាន​ប្រាប់​ថា ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​០២​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​ក្នុង​ផ្សារ​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដោយនៅ​មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​ ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ទិញ​អាហារ​ហូប​នៅ​ផ្សារ​សំបួរមាស ហើយ​ពេល​ទៅ​ដល់​បាន​ជិះ​កាត់មុខ​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម​មាន ដែល​មាន​គ្នា​ប្រមាណ​២០​នាក់ និង​ម៉ូតូ​ប្រមាណ​១០​គ្រឿង កំពុង​អង្គុយ​នៅ​ក្នុង​តូប​លក់​ចាបហួយ​មួយ​កន្លែង​នៅ​ផ្សារ​នោះ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ខណៈនោះ ​ស្រាប់តែ​ក្មេង​ស្ទាវ​ទំនើង​២​នាក់ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ក្មេង​ស្ទាវ​ប្រមាណ​២០​នាក់​ខាងលើ ក៏​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDA SCOOPY ពណ៌​ស មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំបិត​បុ័ង​តា ដេញ​តាម​កាប់​ក្មេង​ប្រុស​រង​គ្រោះ ។ ពេល​នោះ ​ដោយសារ​តែ​ភិតភ័យ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ក្មេង​ប្រុស​រង​គ្រោះ ក៏​បាន​ឈប់​ម៉ូតូ​រត់​ឲ្យ​អ្នក​ភូមិ​ជួយ​ទើប​រួចខ្លួន បន្ទាប់​មក ​ក្មេង​ទំនើង​នោះ​ក៏​កាប់​បំផ្លាញ​ម៉ូតូ ហើយ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ទាញ​ដំបង​នៅ​ជិត​ខ្លួន​គ​ប​សំដៅ​ក្មេង​ទំនើង ទើប​ពួក​គេ​ឈប់​កាប់​រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្ដង ប៉ុន្តែ​ម៉ូតូ​ជន​រង​គ្រោះ​បាន​ខូចខាត​កុង​ទ័​រ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ​ ក្មេង​ប្រុស​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្រាប់​ពូ​ជីដូនមួយ​របស់​ខ្លួន​ឈ្មោះ ជា ស្រេង អាយុ​៤៤​ឆ្នាំ ឲ្យ​បានដឹង​ពី​សាច់​រឿង​ខាងលើ ហើយ​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ បុរស​ជា​ពូ​ក៏​បាន​ជូន​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ។

បន្ទាប់​មក ​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​៨​យប់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់​ឈ្មោះ សេង ច័ន្ទ​ម៉េ​ង​ហុង បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១១​និង​១០​នាទី ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រឹម ដា​វី​ន ម្នាក់​ទៀត រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដង្កោ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

នគរបាល​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ក្មេង​ទំនើង​ខាងលើ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​បុ័ងតោ​កាប់​ម៉ូតូ​របស់​ក្មេង​ប្រុស​រង​គ្រោះ​ពិតប្រាកដ​មែន ។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ដេញ​កាប់​នោះ គឺ​ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កាត់​តាម​កន្លែង​ដែល​ពួក​ខ្លួន​អង្គុយ​លេង​ហើយ បាន​ថែម​ទាំង​និយាយ​ឌឺដង​ចង់​បង្ករឿង​ជាមួយ​ក្រុម​របស់​ខ្លួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ