ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​៖ កម្ពុជា​ទិញ​យន្តហោះ​​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​ពី​អា​មេ​រិ​ក

5 ម៉ោង មុន
  • ភ្នំពេញ

អា​មេ​រិ​កបាន​ចាត់​ទុ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ គឺជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ រវាង​ប្រទេស​មហាអំណាច​មួយ​នេះ​ជាមួយ​កម្ពុជា​ ។ ស្ថានទូត​អា​មេ​រិ​ក​នៅ​ថ្ងៃនេះ​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សូម​ស្វាគមន៍ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

អា​មេ​រិ​កបាន​ចាត់​ទុ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ គឺជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​ រវាង​ប្រទេស​មហាអំណាច​មួយ​នេះ​ជាមួយ​កម្ពុជា​ ។

ស្ថានទូត​អា​មេ​រិ​ក​នៅ​ថ្ងៃនេះ​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សូម​ស្វាគមន៍ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មក​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​! សហរដ្ឋអាមេរិក វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង ដែល​កំពុង​រីក​ចម្រើន​ជាមួយ​កម្ពុជា ក្នុង​ភាព​ជា​ដៃគូ​ទ្វេភាគី ដែល​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​រួមចំណែក​ដល់​សន្តិភាព វិបុលភាព និង​ស្ថិរភាព​កាន់តែ​ទូលំ ទូលាយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ។

ស្ថានទូត​អា​មេ​រិ​ក​សរសេរ​ទៀត​ថា «យើងខ្ញុំ​សូម​ស្វាគមន៍​កម្ពុជា​ ក្នុង​នាម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​សន្តិភាព​ ។ ដោយ​ផ្អែក​ លើ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋបាល​យើង​ទៅ​លើ​កិច្ច​ការទូត​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុង​ការ​លើក​ឡើង​អំពី​កិច្ចព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​ដែល​មាន​តម្លៃ​ប្រមាណ​៣,២៤​ពាន់​លាន​ដុល្លារ រវាង​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន​អាកាសចរណ៍ Air Cambodia សម្រាប់​ការ​ទិញ​យន្តហោះ​ប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹង​ជម្រើស​ក្នុង​ការ​ទិញ​បន្ថែមចំនួន​១០​គ្រឿង​ទៀត​» ។​​

កិច្ចព្រមព្រៀង​នេះ បាន​ផ្ដល់​ឱ្យ​ដៃគូ​របស់​យើង​នូវ​ឧត្តមភាព​របស់​អា​មេ​រិ​ក​ផ្នែក នវានុវត្តន៍​អា​កាសចរណ៍ ព្រមទាំង​ជួយ​គាំទ្រ​ដល់​ការ​បង្កើត​ការងារ​ដែល​មានគុណ​ភាព​ខ្ពស់​ប្រមាណ​ជាង ១២,០០០​កន្លែង សម្រាប់​កម្មករនិយោជិត​អា​មេ​រិ​ក​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ