ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ រាជធានី​ភ្នំពេញមានឱកាស​ការងារ​ជាង២​ម៉ឺន​កន្លែង កំពុង​រង់ចាំ​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រាជធានី​ភ្នំពេញដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នោះ មានឱកាស​ការងារ​ជាង​២​ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ ។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វ​ផ្សាយ​…

រាជធានី​ភ្នំពេញ​ ៖ រាជធានី​ភ្នំពេញដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នោះ មានឱកាស​ការងារ​ជាង​២​ម៉ឺន​កន្លែង សម្រាប់​ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ ។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វ​ផ្សាយ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

តាម​រយៈ​ការ​ផ្សព្វផ្សាយ ក្រសួង​ការងារ​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៦ ​នេះ នៅ​រាជធានី​ភ្នំពេញ មានឱកាស​ការងារ​សរុប​ចំនួន​២៧,៨៥៤​កន្លែង កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម​ ។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ស្វែងរក​លេខ​ទំនាក់ទំនង ឈ្មោះ​រោងចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញចិត្ត​បាន​តាម​រយៈ​ខិត​បណ្ណ​ការងារ​របស់​ក្រសួង​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត​ ។

ជាមួយ​គ្នា​នេះ ក្រៅពី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​រោងចក្រ សហគ្រាស និង​រោងចក្រ​ផ្ទាល់ អ្នក​ស្វែង​រក​ការងារ​ទាំងអស់ ជា​ពិសេស ​បងប្អូន​អតីត​ពលករ ក៏​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទំនាក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ការងារ​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ផង​ដែរ​។ នេះ​បើ​តាម​ក្រសួង​​ការងារ​ដដែល​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ