ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេឃស្រឡះល្អ និងពុំមានភ្លៀងធ្លាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់​ ២៣ ខែកុម្ភៈ​

39 នាទី មុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់​ ២៣ ខែកុម្ភៈ​ ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅទូទាំង​កម្ពុជា…

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់​ ២៣ ខែកុម្ភៈ​ ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅទូទាំង​កម្ពុជា មានភាពល្អប្រសើរខ្លាំង ដោយមេឃមានសភាពស្រឡះល្អ និងពុំមានភ្លៀងធ្លាក់នៅតាមតំបន់ណាមួយឡើយ។

សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាមានកម្រិត ២២°C និងអតិបរមាឡើងដល់ ៣៥°C ជាមួយល្បឿនខ្យល់បក់ ២ ម៉ែត្រក្នុងមួយវិនាទី។ ចំពោះតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពក៏មានសភាពប្រហាក់ប្រហែលគ្នាដែរ គឺចន្លោះពី ២២°C ដល់ ៣៥°C ដោយមានខ្យល់បក់ក្នុងល្បឿន ២ ម៉ែត្រក្នុងមួយវិនាទី។

ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ ទោះបីជាមេឃស្រឡះ និងគ្មានភ្លៀងធ្លាក់ក៏ពិតមែន ប៉ុន្តែបងប្អូនប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រនៅតែត្រូវមានការប្រុងប្រយ័ត្ន ចំពោះរលកសមុទ្រដែលមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ដល់ ១,០០ ម៉ែត្រ ខណៈសីតុណ្ហភាពអប្បបរមាមានកម្រិត ២៣°C និងអតិបរមា ៣៤°C​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ