ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CV ១ ទំព័រ៖ អាថ៌កំបាំងឆក់យកការងារក្នុងក្តីស្រមៃ

1 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការផ្សាយពីប្រភពបរទេស ការសរសេរប្រវត្តិរូបសង្ខេប ឬ CV ជាភាសាអង់គ្លេសឱ្យមានវិជ្ជាជីវៈ គឺជាជំហានដំបូងដ៏សំខាន់បំផុតដើម្បីបើកទ្វារអាជីពក្នុងក្តីស្រមៃរបស់អ្នក។ CV ដែលមានប្រសិទ្ធភាពត្រូវមានភាពខ្លីខ្លឹម និងអាចបង្ហាញពីសមត្ថភាពពិតរបស់អ្នកទៅកាន់និយោជកត្រឹមរយៈពេលខ្លី។…

ចំណេះដឹង៖ យោងតាមការផ្សាយពីប្រភពបរទេស ការសរសេរប្រវត្តិរូបសង្ខេប ឬ CV ជាភាសាអង់គ្លេសឱ្យមានវិជ្ជាជីវៈ គឺជាជំហានដំបូងដ៏សំខាន់បំផុតដើម្បីបើកទ្វារអាជីពក្នុងក្តីស្រមៃរបស់អ្នក។

CV ដែលមានប្រសិទ្ធភាពត្រូវមានភាពខ្លីខ្លឹម និងអាចបង្ហាញពីសមត្ថភាពពិតរបស់អ្នកទៅកាន់និយោជកត្រឹមរយៈពេលខ្លី។ ចំណុចចាប់ផ្តើមដែលមិនអាចខ្វះបានគឺការរៀបចំព័ត៌មានទំនាក់ទំនងឱ្យបានត្រឹមត្រូវបំផុត រួមមានឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និងអ៊ីមែលផ្លូវការ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់បំផុតដើម្បីចៀសវាងកំហុសដែលនាំឱ្យ HR មិនអាចទាក់ទងមកអ្នកវិញបាន។ បន្ថែមពីលើនេះ ការបញ្ជាក់ពីគោលបំណងអាជីព និងប្រាក់ខែរំពឹងទុកដោយភាពជឿជាក់ នឹងជួយឱ្យក្រុមហ៊ុនងាយស្រួលក្នុងការសម្រេចចិត្ត។

ចំពោះរូបថតដែលប្រើប្រាស់ក្នុង CV ត្រូវតែជារូបថតដែលបង្ហាញពីភាពថ្លៃថ្នូរ និងមានលក្ខណៈវិជ្ជាជីវៈខ្ពស់ ដែលអាចបង្កើតចំណាប់អារម្មណ៍ដំបូងដ៏ល្អសម្រាប់អ្នកមើល។ ក្រៅពីព័ត៌មានផ្ទាល់ខ្លួន និងប្រវត្តិការសិក្សាដែលពាក់ព័ន្ធ អ្នកត្រូវរៀបរាប់ពីបទពិសោធការងារឱ្យបានច្បាស់លាស់ ដោយចាប់ផ្តើមពីមុខតំណែងចុងក្រោយគេ រួមជាមួយការរៀបរាប់ពីតួនាទី និងសមិទ្ធផលដែលអ្នកធ្លាប់សម្រេចបានកន្លងមក។ ក្នុងករណីដែលអ្នកជាអ្នកទើបបញ្ចប់ការសិក្សាថ្មីថ្មោង ការលើកយកសកម្មភាពក្រៅម៉ោងសិក្សា ឬការងារស្ម័គ្រចិត្តមកបង្ហាញ គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃក្នុងការបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នក។

សមាសភាគដ៏សំខាន់បំផុតមួយទៀតគឺការបង្ហាញពីជំនាញ ដែលបែងចែកជាជំនាញបច្ចេកទេសផ្ទាល់ និងជំនាញទំនាក់ទំនង។ ការដាក់បញ្ចូលទាំងសមត្ថភាពប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ចំណេះដឹងភាសា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា ឬភាពជាអ្នកដឹកនាំ នឹងធ្វើឱ្យអ្នកមានប្រៀបជាងបេក្ខជនដទៃ។

ជាចុងក្រោយ កុំភ្លេចដាក់បញ្ចូលឯកសារយោងដែលមានឈ្មោះអតីតអ្នកគ្រប់គ្រង ឬគ្រូបណ្តុះបណ្តាលដែលស្គាល់ពីសមត្ថភាពរបស់អ្នកច្បាស់ ដើម្បីបង្កើនទំនុកចិត្តដល់ក្រុមហ៊ុន។

ចូរចងចាំថា CV ដែលល្អបំផុតគឺ CV ដែលអាចបង្រួមរាល់ព័ត៌មានសំខាន់ៗទាំងអស់មកត្រឹមទំព័រតែមួយ ដែលងាយស្រួលអាន និងមានភាពទាក់ទាញបំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ