ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាម៉េរិក-អ៊ីរ៉ង់ កាន់តែជិតផ្ទុះសង្គ្រាម! លោក ត្រាំ គ្រោងប្រើកម្លាំងបាយ បើការចរចាមិនទទួលបានលទ្ធផល

1 នាទី មុន

ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានការណ៍រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់បំផុត បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសថា លោកកំពុងពិចារណាលើការវាយប្រហារយោធាក្នុងកម្រិតមួយ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌនុយក្លេអ៊ែររបស់ខ្លួន…

ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានការណ៍រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់បំផុត បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសថា លោកកំពុងពិចារណាលើការវាយប្រហារយោធាក្នុងកម្រិតមួយ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់យល់ព្រមតាមលក្ខខណ្ឌនុយក្លេអ៊ែររបស់ខ្លួន ក្នុងរយៈពេលឱសានវាទមិនដល់ពីរសប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន Xinhua និង AP ចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈនេះ។

​រដ្ឋបាលលោក ត្រាំ បានប្រើប្រាស់យុទ្ធសាស្ត្រ​ការទូតដ៏គ្រោះថ្នាក់​ ដោយប្រើការគំរាមផ្ដួលរំលំរបបដឹកនាំនៅតេហេរ៉ង់ជាថ្នូរនឹងការទាញយកកិច្ចព្រមព្រៀងថ្មី ខណៈដែលភាគីអ៊ីរ៉ង់ទោះបីជាបង្ហាញឆន្ទៈចង់បានសន្តិភាពតាមរយៈការរៀបចំសេចក្តីព្រាងចរចាថ្មីក៏ដោយ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចុះញ៉មចំពោះការបង្កើនវត្តមានយោធាអាម៉េរិកឡើយ។ ការប្រកាសថា ​ត្រៀមខ្លួនសម្រាប់សង្គ្រាម​ របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចំពេលដែលលោក ត្រាំ កំពុងពិចារណាយកជម្រើសវាយប្រហារផងចរចាផង កាន់តែធ្វើឱ្យពិភពលោកបារម្ភថា ជម្លោះនេះអាចនឹងផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើការទូតមិនអាចរកច្រកចេញឃើញក្នុងរយៈពេល ១០ ថ្ងៃទៀតនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ