ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះមិនចេះចប់៖ រុស្ស៊ីចាត់ទុកជប៉ុនជាសត្រូវ និងបដិសេធចុះសន្ធិសញ្ញាសន្តិភាព

2 ម៉ោង មុន

ទីក្រុងមូស្គូ៖រុស្ស៊ី បានប្រកាសបដិសេធរាល់លទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយជប៉ុននាពេលបច្ចុប្បន្ន ដោយអះអាងថាជំហរមិនស្និទ្ធស្នាលរបស់ទីក្រុងតូក្យូ បានក្លាយជាឧបសគ្គដែលមិនអាចរំលងបាន ទោះបីជាមានការស្នើឡើងវិញពីនាយករដ្ឋមន្ត្រីជប៉ុនថ្មីក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Xinhua និង TASS ចុះផ្សាយនៅថ្ងៃទី២០…

ទីក្រុងមូស្គូ៖រុស្ស៊ី បានប្រកាសបដិសេធរាល់លទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយជប៉ុននាពេលបច្ចុប្បន្ន ដោយអះអាងថាជំហរមិនស្និទ្ធស្នាលរបស់ទីក្រុងតូក្យូ បានក្លាយជាឧបសគ្គដែលមិនអាចរំលងបាន ទោះបីជាមានការស្នើឡើងវិញពីនាយករដ្ឋមន្ត្រីជប៉ុនថ្មីក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Xinhua និង TASS ចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈនេះ។

ជម្លោះរវាងប្រទេសទាំងពីរបានអូសបន្លាយតាំងពីបញ្ចប់សង្គ្រាមលោកលើកទី២ ដោយសារគ្មានសន្ធិសញ្ញាសន្តិភាពផ្លូវការ និងវិវាទដែនកោះ ហើយវាកាន់តែធ្លាក់ចុះដុនដាបខ្លាំងបន្ទាប់ពីជប៉ុនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់លើរុស្ស៊ីជុំវិញវិបត្តិនៅអ៊ុយក្រែន។

ទោះបីជានាយករដ្ឋមន្ត្រី លោកស្រី សាណាអេស តាកាអ៊ីឈិ បង្ហាញឆន្ទៈចង់បញ្ចប់រឿងរ៉ាវអតីតកាល ប៉ុន្តែសម្រាប់វិមានគ្រឹមឡាំង ដរាបណាជប៉ុនមិនព្រមផ្លាស់ប្តូរគោលនយោបាយប្រឆាំងរុស្ស៊ី និងដកទណ្ឌកម្មចេញវិញទេនោះ កិច្ចចរចាការទូតណាមួយនឹងនៅតែស្ថិតក្នុងភាពជាប់គាំងដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ