ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំកាហ្វេជាមួយធញ្ញជាតិ៖ ប្រយ័ត្នខ្វះ “ជាតិដែក” ដោយមិនដឹងខ្លួន!

3 នាទី មុន

សុខភាព៖ យោងតាមការផ្សាយពីប្រភពបរទេស ការចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេមួយកែវ និងធញ្ញជាតិមួយចាន គឺជាទម្លាប់ដ៏សាមញ្ញ និងរហ័សសម្រាប់មនុស្សជាច្រើន ប៉ុន្តែការរួមបញ្ចូលគ្នានេះអាចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ការស្រូបយកជីវជាតិក្នុងរាងកាយ។ ធញ្ញជាតិគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមសំខាន់ៗដូចជា ហ្វូឡាត ស័ង្កសី…

សុខភាព៖ យោងតាមការផ្សាយពីប្រភពបរទេស ការចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេមួយកែវ និងធញ្ញជាតិមួយចាន គឺជាទម្លាប់ដ៏សាមញ្ញ និងរហ័សសម្រាប់មនុស្សជាច្រើន ប៉ុន្តែការរួមបញ្ចូលគ្នានេះអាចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ការស្រូបយកជីវជាតិក្នុងរាងកាយ។

ធញ្ញជាតិគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមសំខាន់ៗដូចជា ហ្វូឡាត ស័ង្កសី វីតាមីន B ជាតិសរសៃ និងជាពិសេសគឺ “ជាតិដែក” ដែលជាសមាសធាតុចាំបាច់បំផុតក្នុងការបង្កើតអេម៉ូក្លូប៊ីនដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅកាន់កោសិកាទូទាំងរាងកាយ។

បញ្ហាចម្បងនោះគឺថានៅក្នុងកាហ្វេសម្បូរទៅដោយសារធាតុ Polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ប៉ុន្តែវាមានគុណវិបត្តិត្រង់ថាវាអាចទៅរារាំង ឬរំខានដល់ដំណើរការស្រូបយកជាតិដែកចេញពីអាហារ។ នៅពេលអ្នកញ៉ាំធញ្ញជាតិដែលមានជាតិដែកខ្ពស់ រួមជាមួយកាហ្វេក្នុងពេលតែមួយ រាងកាយរបស់អ្នកនឹងមិនអាចទាញយកជាតិដែកទាំងនោះទៅប្រើប្រាស់បានពេញលេញឡើយ។ មិនត្រឹមតែតែកាហ្វេប៉ុណ្ណោះទេ សូម្បីតែការផឹកតែខ្មៅ ឬតែរុក្ខជាតិជាមួយធញ្ញជាតិ ក៏អាចកាត់បន្ថយការស្រូបយកជាតិដែកបានរហូតដល់ 94% ដែលជាតួលេខដ៏គួរឱ្យព្រួយបារម្ភសម្រាប់អ្នកដែលប្រឈមនឹងបញ្ហាខ្វះឈាម។

សម្រាប់អ្នកដែលចូលចិត្តរសជាតិបែបសូកូឡា ការប្ដូរមកទទួលទានកាកាវអាចជាជម្រើសល្អជាងបន្តិច ព្រោះកាកាវមានផ្ទុកសារធាតុ Polyphenols តិចជាងកាហ្វេ និងតែ ដែលនាំឱ្យការរារាំងជាតិដែកថយចុះមកត្រឹមប្រហែល 71%។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានជីវជាតិពេញលេញពីធញ្ញជាតិ វិធីដែលល្អបំផុតគឺត្រូវទុកចន្លោះពេលយ៉ាងហោចណាស់ ១ ម៉ោង រវាងការញ៉ាំធញ្ញជាតិ និងការផឹកកាហ្វេ។

ការធ្វើបែបនេះនឹងអនុញ្ញាតឱ្យប្រព័ន្ធរំលាយអាហារមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រូបយកជាតិដែក និងវីតាមីនផ្សេងៗ មុនពេលសារធាតុនៅក្នុងកាហ្វេចូលទៅរំខាន ដែលជួយឱ្យអ្នកមានសុខភាពល្អ និងថាមពលពេញបរិបូរណ៍ពេញមួយថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ