ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ថាបើ​អាមេរិក​វា.យ​ប្រហារ​មែន ខ្លួន​នឹង​ចាត់​ការ​​មូល​ដ្ឋាន​ទ័ព​របស់​ពួក​គេ​នៅ​មជ្ឈិម​បូព៌ា

1 នាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ សង្គ្រាម​វោហារ​សាស្ត្រ​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​ចាប់​ផ្ដើម​កើត​ឡើង​យ៉ាង​​​ផុស​ផុល​។ បន្ទាប់​ពី​លោក​ដូណាល់​​ត្រាំ​ព្រមាន​ថា​ត្រៀម​វាយ​ប្រហារ​អ៊ីរ៉ង់​បើ​មិន​ព្រម​ចរ​ចា​ឱ្យ​ចេញ​ជា​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ទេ អ៊ីរ៉ង់​ព្រមាន​​បក​ទៅ​វិញ​ថា​ឱ្យ​តែ​ហ៊ាន​វាយ​ខ្លួន ខ្លួន​នឹង​វាយ​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។ តើសង្គ្រាម​វោហារ​សាស្ត្រ​អាច​ក្លាយ​ជា​សង្គ្រាម​ប្រដាប់​អាវុធ​ដែរ​ឬ​ទេ? យើង​នឹង​​រង់​ចាំ​អ៊ុត​ស្ថាន​ការណ៍​ទាំង​អស់​គ្នា​។ នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ អ៊ីរ៉ង់​អះ​អាង​ថា​ជំហរ​របស់​ខ្លួន​គឺ​មិន​ចង់​មាន​ភាព​តាន​តឹង…

ទី​ក្រុង​វ៉ាស៊ីនតោន៖ សង្គ្រាម​វោហារ​សាស្ត្រ​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​ចាប់​ផ្ដើម​កើត​ឡើង​យ៉ាង​​​ផុស​ផុល​។ បន្ទាប់​ពី​លោក​ដូណាល់​​ត្រាំ​ព្រមាន​ថា​ត្រៀម​វាយ​ប្រហារ​អ៊ីរ៉ង់​បើ​មិន​ព្រម​ចរ​ចា​ឱ្យ​ចេញ​ជា​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ទេ អ៊ីរ៉ង់​ព្រមាន​​បក​ទៅ​វិញ​ថា​ឱ្យ​តែ​ហ៊ាន​វាយ​ខ្លួន ខ្លួន​នឹង​វាយ​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។ តើសង្គ្រាម​វោហារ​សាស្ត្រ​អាច​ក្លាយ​ជា​សង្គ្រាម​ប្រដាប់​អាវុធ​ដែរ​ឬ​ទេ? យើង​នឹង​​រង់​ចាំ​អ៊ុត​ស្ថាន​ការណ៍​ទាំង​អស់​គ្នា​។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ អ៊ីរ៉ង់​អះ​អាង​ថា​ជំហរ​របស់​ខ្លួន​គឺ​មិន​ចង់​មាន​ភាព​តាន​តឹង ឬ​មាន​សង្គ្រាម​​​ជា​មួយ​នឹង​ប្រទេស​ណា​ទេ​។ ​អ៊ីរ៉ង់​នឹង​មិន​ចាប់​ផ្ដើម​ផ្ទុះ​អាវុធ​មុន​ជា​ដាច់​ខាត​។ ប៉ុន្តែ​អ៊ីរ៉ង់​ចង់​បង្ហាញ​ថា​ខ្លួន​​​​​មិន​ចុះ​ញ៉ម​ប្រទេស​ដទៃ​ទេ​​បើ​សិន​គេ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ឈ្លាន​ពាន​មក​លើ​ខ្លួន​។ អ៊ីរ៉ង់​បញ្ជាក់​ថា​ខ្លួន​នឹង​វាយ​បក​វិញ​ឱ្យ​ស្មើ​កម្លាំង​គ្នា​នឹង​អ្វី​ដែល​គេ​បាន​វាយ​មក​លើ​ខ្លួន​។ អ៊ីរ៉ង់​អះ​អាង​ខ្លួន​​មាន​សិទ្ធិ​ការ​ពារ​ខ្លួន​ស្រប​តាម​មាត្រា​៥១​នៃ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​។

អ៊ីរ៉ង់​ចាត់​ទុក​ការ​ប្រើ​ភាសា​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​អាមេរិក​នោះ​ជា​ការ​ត្រៀម​ប្រើ​ប្រាស់​អំពើ​ឈ្លាន​ពាន​ផ្នែក​យោធា​។ អ៊ីរ៉ង់​ប្រមើល​ឃើញ​ថា​ផល​វិបាក​នៃ​ចំណាត់​ការ​យោធា​របស់​អាមេរិក​នេះ​នឹង​បង្ក​មហន្តរាយ​យ៉ាង​ធំ​ធេង​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​ ហើយ​អាច​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​សន្តិ​ភាព​ និង​សន្តិ​សុខ​សាកល​លោក​។ លិខិត​របស់​អ៊ីរ៉ង់​សូម​អំពាវ​នាវ​ឱ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​រឿង​នេះ​។

អ៊ីរ៉ង់​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​អគ្គ​លេខា​ធិការ​អង្គ​ការ​នេះ​ចាត់​វិធាន​ការ​ដោយ​ឥត​បង្អែ​បង្អង់​ដើម្បី​ទប់​ស្កាត់​រឿង​នេះ​នៅ​ពេល​ដែល​មិន​ទាន់​ហួស​ពេល​។ ទោះ​បី​ចេញ​សេចក្ដី​ព្រមាន​យ៉ាង​នេះ​ក្ដី អ៊ីរ៉ង់​ថ្លែង​ថា​ខ្លួន​នៅ​តែ​មិន​ទាន់​បោះ​បង់​ចោល​ការ​ប្រើ​ប្រាស់​នយោបាយ​ការ​ទូត​​នោះ​​ទេ​។ អ៊ីរ៉ង់​ថា​ខ្លួន​ចូលរួម​ចរ​ចា​នុយ​ក្លេ​អ៊ែរ​ជា​មួយ​អាមេរិក​ប្រកប​ដោយ​ការ​ស្ថាបនា​ និង​ទឹក​ចិត្ត​ស្មោះ​ស​៕ ប្រភព៖ ហ្វ្រង់​២៤ (France 24 និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ