ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អង់​គ្លេស​ធ្លាក់​ពី​លើ​​ខុន​ដូកម្ពស់១៨​ជាន់​នៅ​ប៉ា​តាយ៉ា​ដោយ​មិន​ដឹង​មូល​ហេតុ

1 នាទី មុន

ទី​ក្រុង​បាងកក​៖ មាន​ករណី​ជន​ជាតិ​បរទេស​ធ្លាក់​ពី​លើ​អគារ​កម្ពស់​១៨​ជាន់​នៅ​ទី​ក្រុង​ប៉ាតាយ៉ា​ ប្រទេស​ថៃ។ សមត្ថ​កិច្ច​ផ្នែក​កោសល្យ​វិច័យ​អះ​អាង​ថា​មិន​​ទាន់​រក​ឃើញ​សញ្ញា​ថា​សំណុំ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​ទេ​។ ជន​រង​គ្រោះ​ឈ្មោះ​​ក្វេន​ធីន គ្រីហ្វ​ហ្វីស​ (Quentin Griffiths) ជា​សហ​ស្ថាបនិក​ក្រុម​ហ៊ុន​លក់​សំលៀក​បំពាក់​របស់​អង់​គ្លេស​មួយ​ឈ្មោះ​អេ​សុះ (Asos)។…

ទី​ក្រុង​បាងកក​៖ មាន​ករណី​ជន​ជាតិ​បរទេស​ធ្លាក់​ពី​លើ​អគារ​កម្ពស់​១៨​ជាន់​នៅ​ទី​ក្រុង​ប៉ាតាយ៉ា​ ប្រទេស​ថៃ។ សមត្ថ​កិច្ច​ផ្នែក​កោសល្យ​វិច័យ​អះ​អាង​ថា​មិន​​ទាន់​រក​ឃើញ​សញ្ញា​ថា​សំណុំ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​ទេ​។ ជន​រង​គ្រោះ​ឈ្មោះ​​ក្វេន​ធីន គ្រីហ្វ​ហ្វីស​ (Quentin Griffiths) ជា​សហ​ស្ថាបនិក​ក្រុម​ហ៊ុន​លក់​សំលៀក​បំពាក់​របស់​អង់​គ្លេស​មួយ​ឈ្មោះ​អេ​សុះ (Asos)។

នគរ​បាល​ផ្នែក​ស៊ើប​អង្កេត​​​ប្រាប់​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី​ថា​សមត្ថ​កិច្ច​បាន​ទទួល​ការ​ហៅ​ទូរ​ស័ព្ទ​ថា​មាន​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​។ គាត់​ធ្លាក់​ពី​លើ​អគារ​ខុន​ដូ​កម្ពស់​១៨​ជាន់​នៅ​ទី​ក្រុង​ប៉ាតាយ៉ា​។ ​ជន​រង​គ្រោះ​ឈ្មោះ​​គ្រីហ្វ​ហ្វីស​មាន​វ័យ​៥៨​ឆ្នាំ​កាន់​លិខិត​ឆ្លង​ដែន​អង់​គ្លេស​។ នៅ​ពេល​ធ្លាក់​ពី​លើ​អគារ​នោះ គាត់​រស់​នៅ​តែ​ម្នាក់​ឯង​។ លទ្ធ​ផល​កោសល្យ​វិច័យ​បង្ហាញ​ថា​គ្មាន​អំពើ​ឃាត​កម្ម​កើត​ឡើង​ទៅ​លើ​រូប​គាត់​ទេ​។ ចំណែក​បន្ទប់​ស្នាក់​នៅ​របស់​គាត់​ក៏​គ្មាន​សញ្ញា​ថា​មាន​អ្នក​ដទៃ​​ចូល​ដែរ​។

សហ​គ្រិន​ផ្នែក​លក់​​ទំនិញ​​ម្នាក់នេះ​ជា​សហ​ស្ថាបនិក​​ក្រុម​ហ៊ុន​អេ​សុះ​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង​ឡុង ចក្រ​ភព​អង់​គ្លេស​ ​កាល​ពី​អំឡុង​ឆ្នាំ​២០០០​ជា​មួយ​នីក រ៉ូបឺត​សុន (Nick Robertson)។ ក្រុម​ហ៊ុន​នេះ​មុន​ដំបូង​ឈ្មោះ​ As Seen On Screen ក្រោយ​មក​បង្រួម​ទៅ​ជា​ Asos វិញ​។ វា​​ក្លាយ​ជា​ក្រុម​ហ៊ុន​លក់​សំលៀក​បំពាក់​អន​ឡាញ​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​សាកល​លោក​។ ផលិត​ផល​របស់​ក្រុមហ៊ុន​សុទ្ធ​តែ​ប្រើ​ប្រាស់​ដោយ​បុគ្គល​ល្បី​ៗ​ដូច​ជា​រីហាណា (Rihanna) និងអតីត​ជំទាវ​ទី​១​អាមេរិក លោក​ស្រី​មីឆែល​ អូបាម៉ា​ជា​ដើម​។

លោក​គ្រីហ្វ​ហ្វ៊ីស​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​នេះ​នៅ​ឆ្នាំ​២០០៥​​។ លោក​ក៏​សាក​ល្បង​បើក​ក្រុម​ហ៊ុន​រក​ស៊ី​ហ៊ុន​គ្នា​ និង​​ជា​សហ​ស្ថាប​និក​​​ក្រុម​ហ៊ុន​គ្រឿង​សង្ហារិម​ឈ្មោះ​អាឈីកា (Achica), ​ក្រុម​ហ៊ុន EBTM និង​អាឌីលី (Adili)​​។ ក្រោយ​​មក EBTM ប្រកាស​ក្ស័យ​ទុន​ ចំណែក​អា​ឌី​លី​លក់​ទៅ​ឱ្យ​អ្នក​ដែល​ចង់​សេង​បន្ត​នៅ​ក្នុង​តម្លៃ​និមិត្ត​រូប​មួយ​ផោន​។ ពាក់​ព័ន្ធ​នឹង​​ការ​ស្លាប់​របស់​គាត់​ នគរ​បាល​ថៃ​ប្រាប់​ប៊ី​ប៊ី​ស៊ី​ថា​លោក​គ្រីហ្វ​ហ្វ៊ីស​កំពុង​ជាប់​បណ្ដឹង​​នៅ​​តុលារ​ចំនួន​២​សំណុំ​រឿង​។ ប្រហែល​ជា​ដោយ​សារ​បញ្ហា​នេះ​ ធ្វើ​ឱ្យ​គាត់​​ស្ត្រែស​ខ្លាំង​ ដូច្នេះ​ ក៏​​លោត​ពីលើ​ខុន​ដូ​ដើម្បី​បញ្ចប់​ជីវិត​៕​ ប្រភព៖ ដឹ​ហ្កាឌាន (The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ