ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ផ្តល់ និង​ទទួល​ពាក្យ​បេក្ខជន ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​២០២៦

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា យោង ៖ សេចក្តីជូនដំណឹង​លេខ ៥១៤ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា យោង ៖ សេចក្តីជូនដំណឹង​លេខ ៥១៤ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​ប្រឡង ប្រជែង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៦ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ សេចក្តីជូនដំណឹង​លេខ ៥១៥ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​ប្រឡង ប្រជែង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៦ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១

សេចក្តីជូនដំណឹង​លេខ ៥១៦ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​ប្រឡង ប្រជែង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៦ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន សិស្ស និស្សិត ជ្រាប​ថា ការ​ផ្តល់​ពាក្យ និង​ទទួល​ពាក្យ បេក្ខជន​សម្រាប់​ប្រឡងប្រជែង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ សម្រាប់​ឆ្នាំ​២០២៦​ឱ្យ​ចូល​បម្រើ​ការងារ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ នឹង​ប្រព្រឹត្ត​ទៅ​តាម​កាលបរិច្ឆេទ និង​ទីកន្លែង​ដូច​ខាងក្រោម ៖

ផ្តល់​ពាក្យ​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦ ទទួល​ពាក្យ​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ទី​៩ ខែមីនា ដល់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៧:០០ នាទី ជា​កាលបរិច្ឆេទ​ចុង​ក្រោយ ទីកន្លែង​ផ្តល់​ពាក្យ និង​ទទួល​ពាក្យ ស្ថិត​នៅ​សាល​ប្រជុំ​ធំ​ជាន់​ទី​២ អគារ “​ខ​” សាលា​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ