ស្ថិតិពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២៦នេះ ជញ្ជីងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ការនាំចេញកើនឡើងខ្លាំងជាងការនាំចូល ។
រូបតំណាងដោយAI
ស្ថិតិដែលទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា នៅខែមករា ឆ្នាំ២០២៦ ពាណិជ្ជកម្មកម្ពុជា មានតម្លៃសរុប៦,១៤ពាន់លានដុល្លារកើនឡើង១៩,៤៥ភាគរយ ។
ប្រភពដដែលបានអះអាងថា នៅក្នុងអំឡុងពេលនេះ កម្ពុជានាំចេញបានជាង៣ពាន់លានដុល្លារកើនរហូតដល់ទៅជិត២៦ភាគរយ ហើយការនាំចូលវិញមានទំហំទឹកប្រាក់ ៣,១៣ ពាន់លានដុល្លារ ប៉ុន្តែកំណើនមានត្រឹម១៤ភាគរយប៉ុណ្ណោះ ។
ទំនិញកម្ពុជានាំចេញកំពូលទាំង១០មានសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ ដំឡូងមី សំបកកង់ គ្រឿងអេឡិចត្រូនិក អង្ករ កង់ កៅស៊ូ និងខ្សែភ្លើង ហើយនាំចូលវិញ គឺវត្ថុធាតុដើម គ្រឿងសំណង់ជាដើម ៕
ចែករំលែកព័តមាននេះ