មន្រ្តីកំពូលម្នាក់ ៖ AI នឹងជាកម្លាំងចលករសំខាន់សម្រាប់កម្ពុជា ក្នុង១០ឆ្នាំខាងមុខ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក វង្សី វិស្សុត បានអះអាងថា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth)…
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក វង្សី វិស្សុត បានអះអាងថា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth)…
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក វង្សី វិស្សុត បានអះអាងថា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth) សម្រាប់រយៈពេល១០ទៅ២០ ឆ្នាំខាងមុខ ។

លោកបានអះអាងថា ទោះបីកម្ពុជាមិនទាន់អាចឈានដល់កម្រិតបង្កើតបច្ចេកវិទ្យាថ្មី ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមានសមត្ថភាពអាចចាប់យកបច្ចេកវិទ្យា ដែលមានស្រាប់មកប្រើប្រាស់ឱ្យអស់លទ្ធភាព និងឱ្យត្រូវតាមតម្រូវការប្រើប្រាស់ជាក់ស្តែង បើពុំដូច្នោះទេយើងនឹងដើរក្រោយគេឆ្ងាយ ។

លោកក៏បានផ្តល់ទស្សនាទានថា កម្ពុជាត្រូវរៀនសូត្រដើម្បី «ធ្វើជាម្ចាស់លើ AI» មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់នោះទេ ដោយ AI គឺជាជំនួយការដ៏ល្អ ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា, បទពិសោធ និងវិនិច្ឆ័យដ៏ត្រឹមត្រូវ ។

លោកបានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួន មិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។
ចែករំលែកព័តមាននេះ