ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងនាំ​គ្នាអង្គុយ​លេង​លើ​ម៉ូតូ​សុខ​ៗ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ មក​ដេញ​កា.ប់ ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បានជា​បន្ត​បន្ទាប់​

2 ម៉ោង មុន
  • សៀមរាប

‎​ខេត្តសៀមរាប ៖​កម្លាំង​នគរបាល​ការិយាល័យ ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម រាប បាន​ចុះ ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង ចំនួន ៧​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ហិង្សា…

‎​ខេត្តសៀមរាប ៖​កម្លាំង​នគរបាល​ការិយាល័យ ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម រាប បាន​ចុះ ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង ចំនួន ៧​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​ហិង្សា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ ទោស​(​យក​ដាវ​ដេញ​កាប់​ជន​រង​គ្រោះ និង ម៉ូតូ​ជន​រង គ្រោះ​)​និង​ប្រើប្រាស់ ដោយ​ខុស ច្បាប់ នូវ​សារធាតុ​ញៀន​រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំ រឿង​បញ្ជូន​ទៅ​កាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ហេតុ​ការ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង បានជា​បន្តបន្ទាប់ នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦​ខែកុម្ភៈ​ឆ្នាំ​២០២៦​ស្ថិត​នៅ​ភូមិ​ស្ពាន​ត្នោត ១ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ។

​បើ​តាម របាយការណ៍ បង្ហោះ​នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ​ថា ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តម សេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ការ​យកចិត្តទុកដាក់​ជា ប្រចាំ ពី​សំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បន្ទាប់​ពី​ទទួល​បាន​ព័​ត៌ មាន​ពី​ករណី​ខាងលើ​នេះ​ភ្លាម លោក​ឧត្តម សេនីយ៍​ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចាត់​កម្លាំង​នគរបាល​ផែនការ​ងារ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ធ្វើការ​នាំ​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៧ នាក់ នាំ​មក​សាកសួរ​ជា​បន្តបន្ទាប់​៖១/​ឈ្មោះ គុណ ណា​រី​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចែក​ខ្សាច់​ក្រោម ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

២/​ឈ្មោះ ឡាញ់ លិញ​ជៅ ហៅ​ជី ភេទ ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ខ្សាច់​ក្រោម ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ៣/​ឈ្មោះ ប៉ុ​ញ បញ្ញា ភេទ ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អន្លង់​សំណរ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ៤/​ឈ្មោះ ហេង វិច្ឆិកា ភេទ ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ សិស្ស មាន​ទី​លំ នៅ​បច្ចុប្បន្ន ភូមិ​អន្លង់​ចំបក់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​៥/​ឈ្មោះ ឃី នូ​រ៉ា ហៅ​ពេ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អន្លង់​សំណរ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

៦/​ឈ្មោះ យន់ ប៊ុ​ន​លាប ហៅ​ហ៊ុ​ច ភេទ ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​គឹ​ម​ក្រោម ឃុំ​អន្លង់ សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​៧/​ឈ្មោះ ពេញ សិលា ហៅ​ឈុ​យ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​មុខរបរ​គ្មាន​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ចែក​ខ្សាច់​ក្រោម ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ជនសង្ស័យ ទាំង ៧ នាក់ នេះ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។‎

សូម​បញ្ជាក់​ថា កាលពី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង​១៧:០០​នាទី មាន​ក្រុម​ជនសង្ស័យ ១ ក្រុម បាន​ធ្វើ​សកម្មភាព​យក​កាំបិត ដាវ កាប់​មក​លើ​ជន​រង គ្រោះ ឈ្មោះ ទ ស វ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ត្នោត​១ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មិត្តភក្តិ​ចំនួន ៧​នាក់​ទៀត ដែល​កំពុង​នាំ​គ្នា​ឈប់​ម៉ូត​អង្គុយ​លេង ត្រង់​ចំណុច ទួល ព្រៃ​ស្វាយ ស្ថិត​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ដោយ​ក្រុម​ជនសង្ស័យ បាន​ដេញ​កាប់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ ខណៈ​ពេល​នោះ ក្រុម​ជន​រង​គ្រោះ បាន​នាំ​គ្នា​រត់​ចោល​ម៉ូតូ​យក រួចខ្លួន បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​ធ្វើ សកម្មភាព កាប់​ទៅ​លើ​ម៉ូតូ​របស់​ក្រុម​ជន​រង គ្រោះ ចំនួន ០៣​គ្រឿង បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង​។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ ក្រុម​ជនសង្ស័យ បាន​គេចខ្លួន​បាត់​អស់​។

បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន រួច​ធ្វើការ​សួរនាំ​នៅ ចំពោះ មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​៖ កន្លង​មក​ក្រុម​ពួក​ខ្លួន​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ក្រុម​ជន​រង​គ្រោះ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ពួក​ខ្លួន និង​បក្សពួក ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដាវ ចំនួន​១​ដើម ទៅ​កាប់​ក្រុម​ជន​រង​គ្រោះ​ដែល កំពុង​អង្គុយ​លើ​ម៉ូតូ​ត្រង់​ចំណុច​ទួល​ព្រៃ​ស្វាយ ពិតប្រាកដ​មែន ក្នុង​ពេល​ដែល​ពួក​ខ្លួន​ចុះ​ទៅ​ធ្វើ​សកម្មភាព ក្រុម​ជន​រង​គ្រោះ បាន​រត់​យក រួចខ្លួន ទើប​ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព កាប់​ទៅ​លើ​ម៉ូតូ​ជន​រង គ្រោះ​ចំនួន ០៣​គ្រឿង បណ្តាល​ឱ្យ​ខូចខាត​ទាំង ស្រុង​។ -​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​មាន​ដាវ​ចំនួន ០១ និង ម៉ូតូ របស់ ជន​រង​គ្រោះ ។

បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ខេត្តសៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ